ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជូនយន្តហោះប្រតិកម្មរបស់ខ្លួន ស្ទាក់មុខយន្តហោះ ២គ្រឿងរបស់អាមេរិក ដែលហោះរំលងលើសមុទ្រខ្មៅ

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ថា ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះប្រតិកម្មរបស់រុស្ស៊ី Su-27 បានសំកាំងខ្លួន នៅពីលើសមុទ្រខ្មៅ កាលពីថ្ងៃពុធ ក្នុងគោលដៅ ស្ទាក់មុខយន្តហោះស៊ើបការណ៍ របស់សហរដ្ឋអាមេរិក ។

សេវាកម្មផ្សព្វផ្សាយព័ត៌មាន Zvezda របស់ក្រសួងការពារជាតិ បានឲ្យដឹងថា “កាលពីថ្ងៃទី១២ ខែសីហា ប្រព័ន្ធត្រួពិនិត្យ ដែនអាកាសរបស់រុស្ស៊ី បានរកឃើញគោលដៅយន្តហោះ ចំនួន០២គ្រឿង ដែលបានហោះគៀក នឹងព្រំដែនដែនរបស់រុស្ស៊ី នៅឯសមុទ្រខ្មៅ” ។

ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា យន្តហោះប្រតិកម្មSu-27 ចំនួន០១គ្រឿង ដែលស្ថិតក្រោមការគ្រប់គ្រង ដោយយោធាស្រុកនៅភាគខាងត្បូង ត្រូវបានហោះឡើង ដើម្បីស្ទាក់មុខគោលដៅទាំងនោះ ។

សហសេវឹក នៅលើយន្តហោះប្រតិកម្ម បានកំណត់អត្តសញ្ញាណគោលដៅ ដែលយន្តហោះស៊ើបការណ៍ របស់អាមេរិក ចេញពីកងកម្លាំងយោធាអាកាសអាមេរិក គឺមានយន្តហោះ RC-135 និងយន្តហោះ ចេញពីនាវាល្បាត P-8A Poseidon ។

បន្ទាប់ពីយន្តហោះរបស់អាមេរិក បានហោះផុតពីព្រំដែនេបស់រុស្ស៊ី យន្តហោះប្រតិកម្មរបស់រុស្ស៊ី បានវិលមកមូលដ្ឋានរបស់ខ្លួនវិញ ប្រកបដោយសុវត្ថិភាព ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top