ព័ត៌មានអន្តរជាតិ

ប៉ូលីសថៃ កំពុងតាមចាប់ខ្លួន មេដឹកនាំ បាតុករចំនួន ៦នាក់ទៀត

បរទេស៖ ប៉ូលីសថៃ នឹងស្វែងរកដីកាចាប់ខ្លួនមេដឹកនាំចំនួន ៦ នាក់ នៃការប្រជុំនយោបាយ កាលពីថ្ងៃទី ១០ ខែសីហានៅឯទីតាំង Rangsit នៃសកលវិទ្យាល័យ Thammasat ក្នុងខេត្ត Pathum Thani ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រភពព័ត៌មានពីប៉ូលីសបានអោយដឹងថា ជនដែលប៉ូលីសស្វែងរកចាប់ខ្លួនទាំង ៦ នាក់នោះ មានឈ្មោះ Panusaya Sithijirawattanakul, Panupong Chadnok, Arnon Nampa, Natchanon Phairot, Thanawat Chanphluek និង Sitnon Songsiri ។

បច្ចុប្បន្ននេះពួកគេត្រូវតាមចាប់ខ្លួន ទាក់ទងទៅនឹងបទល្មើសដែលត្រូវបានចោទប្រកាន់ នៅក្នុងការប្រមូលផ្តុំ គឺការញុះញង់ ការរំលោភច្បាប់ ឧក្រិដ្ឋកម្មកុំព្យូទ័រ ការរំលោភច្បាប់គ្រប់គ្រង ជំងឺ និងការផ្សព្វផ្សាយដោយប្រើឧបករណ៍ បំពងសំឡេងនៅតាមទីសាធារណៈ ដោយគ្មានការអនុញ្ញាត។

លោក Parit “Penguin” Chiwarak សកម្មជននិស្សិតបានប្រតិកម្ម នៅលើហ្វេសប៊ុកកាលពីថ្ងៃអង្គារទៅនឹងព័ត៌មានថា ប៉ូលីសនឹងស្វែងរកដីកាចាប់ខ្លួនមេដឹកនាំ មេដឹកនាំតវ៉ាទាំង ៦ នាក់៕ប្រែសម្រួលៈ ណៃ តុលា

To Top