ព័ត៌មានអន្តរជាតិ

រុស្ស៊ី បើកការស៊ើបអង្កេត ករណីស្លាប់ឧត្តមសេនីយ៍ម្នាក់ និងរបួសទាហាន ៣នាក់ របស់ខ្លួន នៅក្នុងការបំផ្ទុះក្នុងប្រទេសស៊ីរី

បរទេស៖ គណៈកម្មាធិការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានបើកការស៊ើបអង្កេតជុំវិញករណី ស្លាប់របស់ឧត្តមសេនីយប្រដាប់អាវុធរុស្ស៊ីម្នាក់ នៅក្នុងប្រទេសស៊ីរី និងការរងរបួសរបស់ទាហាន ពីរនាក់ទៀត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា នៅថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា ទាហានរុស្ស៊ី ៣ នាក់បានរងរបួស នៅក្នុងការបំផ្ទុះមួយនៅក្នុងប្រទេសស៊ីរី។ ម្នាក់ក្នុងចំណោមពួកគេ ដែលជាឧត្តមសេនីយ៍បានស្លាប់។

អ្នកស៊ើបអង្កេតនៃគណៈកម្មាធិការស៊ើបអង្កេត ដែលឥឡូវនេះកំពុងបម្រើការនៅប្រទេសស៊ីរី នឹងបង្កើតរាល់ព័ត៌មានលំអិតនៃការរំលោភបំពានព្រហ្មទណ្ឌដែលជាផ្នែកមួយនៃការស៊ើបអង្កេតនៃករណីព្រហ្មទណ្ឌ ដើម្បីបង្កើតឱ្យមានអ្នកទទួលខុសត្រូវ ចំពោះការស្លាប់និងរបួសរបស់ទាហាន របស់យើងមិនត្រឹមតែជាកាតព្វកិច្ចមន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបញ្ហាកិត្តិយសផងដែរ” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top