ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប បដិសេធមិនទទួលស្គាល់ ការបោះឆ្នោត នៅប៉េឡារុស

បរទេស៖សហភាពអឺរ៉ុប នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនមិនបានទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសប៉េឡារុស ដែលបង្កឲ្យមានការតវ៉ាកំពុងតែកើនឡើង នៅក្នុងប្រទេសនោះទេ។ 

ក្រោយកិច្ចប្រជុំមួយរបស់ថ្នាក់ដឹកនាំរដ្ឋសហភាពអឺរ៉ុប អធិការបតីអាល្លឺម៉ង់ លោកស្រី  Angela Merkel បានមានប្រសាសន៍ថា “ប្រជាជនក្នុុងប្រទេសប៉េឡារុស ដឹងនូវអ្វីដែលពួកគេចង់បាន ដូច្នោះហើយយើងចង់បានផ្លូវឯករាជ្យសម្រាប់ប្រទេសប៉េឡារុស ជាប្រទេសដែលមានលក្ខខណ្ឌនយោបាយត្រូវសម្រេចដោយប្រទេសខ្លួនឯង”។ 

គួរបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោត ដែលបង្ហាញថា លោកប្រធានាធិបតីប៉េឡារុស  Alexander Lukashenko បានឈ្នះឆ្នោតនោះ បានជួបជាមួយបាតុកម្មថ្កោលទោសចំពោះការក្លែងបន្លំ ហើយក្រុមប្រឹក្សាអឺរ៉ុប បានថ្កោលទោសអំពើហិង្សារបស់អាជ្ញាធរចំពោះអ្វីដែលខ្លួនពិពណ៌នាថា ជាការតវ៉ាប្រកបដោយសន្តិភាព៕ ប្រែសម្រួល៖ប៉ាង កុង

To Top