ព័ត៌មានអន្តរជាតិ

អ្នកការទូតនុយក្លេអ៊ែរកូរ៉េខាងត្បូង-ចិន ជួបពិភាក្សាគ្នាស្ដីពីការជាប់គាំង កិច្ចចរចានុយក្លេអ៊ែរ កូរ៉េខាងជើង

សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា ប្រមុខការទូតនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង និងចិន បានជួបជជែកគ្នាតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបន្តកិច្ចចរចានុយក្លេអ៊ែរ ដែលជាប់គាំង ជាមួយប្រទេសកូរ៉េខាងជើង។

នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទលោក Lee Do-hoon តំណាងពិសេស សម្រាប់កិច្ចការសន្តិភាព និងសន្តិសុខឧបទ្វីបកូរ៉េ បានពន្យល់ដល់សមភាគីចិនរបស់លោក គឺលោក Luo Zhaohui ថាកិច្ចប្រឹងប្រែងរបស់ក្រុងសេអ៊ូល ក្នុងការនាំក្រុងព្យុងយ៉ាង ត្រឡប់ទៅតុចរចាវិញនោះ។

នៅក្នុងនោះដែរ លោក Luo បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំង ក្នុងការធ្វើសហប្រតិបត្តិការ ក្នុងការជំរុញដំណើរការសន្តិភាព។

ក្រសួងបានឲ្យដឹងថា “ភាគីទាំងពីរបានយល់ព្រមបន្តការពិគ្រោះយោបល់ លើមធ្យោបាយ ដើម្បីបន្តការសន្ទនាជាមួយកូរ៉េខាងជើង តាមរយៈមធ្យោបាយផ្សេងៗគ្ នារួមទាំងការជួបគ្នាដោយផ្ទាល់តាមកាលបរិច្ឆេទ ដែលអាចធ្វើទៅបាន”៕ ដោយ ឈូក បូរ៉ា

To Top