ព័ត៌មានអន្តរជាតិ

អាស៊ាន មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើសពី៧០ម៉ឺននាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ថា ប្រភពផ្លូវការបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងបណ្តាប្រទេស ជាសមាជិកអាស៊ាន គិតត្រឹមថ្ងៃសុក្រ មានរហូតដល់ជាង៧០០.០០០នាក់ ។

ប្រទេសហ្វីលីពីន មានអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់ជាងគេបំផុត ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន ដែលមានអ្នកឆ្លងសរុបចំនួន៣១៦.៦៧៨នាក់ ។

នាយកដ្ឋានសុខភាពហ្វីលីពីន (DOH)គិតត្រឹមថ្ងៃសុក្រ ពលរដ្ឋជាង២៥៤.៦១៧នាក់ នៅក្នុងប្រទេសដែលបានកត់ត្រា ដោយសារជំងឺនេះ ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់ចំនួន៥.៦១៦នាក់ ។

តួលេខចុងក្រោយ មានអ្នកឆ្លងជំងឺចំនួន៥៦.៤៤៥នាក់ ឬជិត១៨ភាគរយនៃប្រទេសដែលឆ្លងជំងឺ ។

ប្រទេសឥណ្ឌូនេស៊ី បានក្លាយជាប្រទេស លំដាប់លេខ២ ដែលមានអ្នកឆ្លងខ្ពស់សរុបចំនួន២៩៥.៤៩៩នាក់ បន្ទាប់ពីប្រទេសត្រូវបានរាយការណ៍ជំងឺថ្មីចំនួន៤.៣១៧នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ គិតត្រឹមថ្ងៃសុក្រ ។

ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី សរុបពលរដ្ឋមានចំនួន២២១.៣៤០នាក់ បានជាសះស្បើយពីជំងឺ និងចំនួន១០.៩៧២នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ ។

ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាលសិង្ហបុរី (MOH)ត្រូវបានរាយការណ៍មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១០នាក់ ក្នុងនោះរាប់ទាំងម្នាក់នៅក្នុងសហគមន៍ និង០៥នាក់ជាអ្នកមកពីខាងក្រៅប្រទេស ។

ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “មានអ្នកនាំចូលពីខាងក្រៅចំនួន០៥នាក់ ដែលបានដាក់ឲ្យនៅសម្រាកនៅក្នុងផ្ទះ នៅពេលមកដល់សិង្ហបុរី” ។

សិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ១៩នាពេលបច្ចុប្បន្ននេះចំនួន៥៧.៧៩៤នាក់ ។

ប្រទេសថៃឡង់ដ៏ ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន០៦នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់៣.៥៧៥នាក់ ។ នេះបើយោងតាមកាសែត Bangkok Post បានចុះផ្សាយដូច្នេះ ។

ប្រទេសថៃឡង់ដ៏ ក៏ត្រូវបានគេរាយការណ៍មកថា មានអ្នកជាសះស្បើយពីជំងឺចំនួន៣.៣៨៤នាក់ ក្នុងនោះរាប់បញ្ចូលទាំងអ្នកចាកចេញ ពីមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ចំនួន០៥នាក់ និង៥៩នាក់បានស្លាប់ ។

ម៉ាឡេស៊ី បានបញ្ជាក់ថា មានករណីថ្មីនៃអ្នកឆ្លងជំងឺកូវីដ១៩ រយៈពេល០២ថ្ងៃជាប់ៗគ្នា ចំនួន២៨៧នាក់ គិតត្រឹមថ្ងៃសុក្រ ហើយអ្នកទំាងអស់នោះជាអ្នកឆ្លងនៅក្នុងស្រុក ។

ប្រធាននាយកដ្ឋានសុខាភិបាល លោក Noor Hisham បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានថា សរុបមានអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសម៉ាឡេស៊ី នាពេលឥឡូវនេះចំនួន១១.៧៧១នាក់ ទន្ទឹមនឹងនេះដែរ មានពលរដ្ឋចំនួន១០.០៩៥នាក់ បានជាសះស្បើយពីជំងឺ និងមានអ្នកស្លាប់ចំនួន១៣៦នាក់ ។

ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា មីយ៉ាន់ម៉ា បានកត់ត្រាថា ករណីនៃអ្នកឆ្លងជំងឺកូវីដ១៩នាពេលបច្ចុប្បន្ននេះមានចំនួន១៤.៣៨៣នាក់ ជាមួយគ្នានេះដែរ ចំនួន៤.១៥៦នាក់បានជាសះស្បើយពីជំងឺ និងស្លាប់ចំនួន៣២១នាក់ ។

ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាលកម្ពុជា បានកត់ត្រាថា មានចំនួន២៧៨ករណី ពលរដ្ឋចំនួន២៧៥នាក់បានជាសះស្បើយពីជំងឺ និងមិនមានអ្នកស្លាប់ឡើយ ។

វៀតណាម ត្រូវបានគេបញ្ជាក់ថា មានអ្នកឆ្លងជំងឺសរុបចំនួន១.០៩៦នាក់ ខណៈដែលឡាវ បានកត់ត្រាចំនួន២៣ករណី និងប្រ៊ុយណេ សរុបចំនួន១៤៦ករណី នេះបើយោងតាមទិន្នន័យដែលបានចងក្រងដោយ Worldometer ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top