ញូវដេលី៖ ប្រទេសឥណ្ឌា បានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ របស់ខ្លួនបានកើនលើស ៧លាននាក់ហើយ ដែលក្លាយជាប្រទេសទី២ ហើយដែលឈានដល់ដំណាក់កាល សំខាន់បន្ទាប់ពីសហរដ្ឋអាមេរិក។
យោងតាមក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសារបានឲ្យដឹងថា ប្រទេសដែលមានប្រជាជន ច្រើនជាងគេលំដាប់លេខ២ នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ មានករណីឆ្លងចំនួន ៧,០៥៣,៨០៦ ករណីដែលមានអ្នកស្លាប់សរុប ១០៨,៣៣៤ នាក់ បន្ទាប់ពីការកត់ត្រា ៧៤,៣៨៣ ករណីថ្មីក្នុងរយៈពេល ២៤ ម៉ោង។
ប្រទេសឥណ្ឌា បានរាយការណ៍នៅថ្ងៃទី២៨ ខែកញ្ញា ថាករណីដែលបានបញ្ជាក់ របស់ខ្លួនមានលើសពី ៦ លាននាក់ហើយនៅថ្ងៃទី១៦ ខែកញ្ញាថា ពួកគេបានកើនលើស ៥ លាននាក់ ៕
ដោយ ឈូក បូរ៉ា