ព័ត៌មានអន្តរជាតិ

ថៃ ដាក់ប្រទេសក្នុងគ្រាអាសន្ន ក្នុងទីក្រុងបាងកក ដើម្បីបញ្ឈប់ការធ្វើបាតុកម្ម

បាងកក៖ ភាពអាសន្នត្រូវបានដាក់ នៅក្នុងរដ្ឋធានីបាងកករបស់ប្រទេសថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដើម្បីបញ្ឈប់បាតុកម្មនៅជុំវិញ ទីស្នាក់ការរដ្ឋាភិបាល ប៉ុន្តែក្រុមបាតុកររាប់ពាន់នាក់ នៅតែបន្តដើរតាមដងផ្លូវនៅពេលរសៀល និងពេលល្ងាច។

ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នា នៅផ្លូវបំបែករ៉ាចាប្រពង់ ក្នុងការប្រឆាំងនឹងការហាមឃាត់ ការប្រមូលផ្តុំនេះបានលើកដៃសំពះបីម្រាមដៃ ប្រឆាំងនឹងរបបផ្តាច់ការ ហើយបានស្រែកថា“ ដោះលែងមិត្តយើង!” ដោយសំអាងលើមេដឹកនាំ បាតុកររាប់សិបនាក់ដែលត្រូវបានចាប់ខ្លួន ចាប់តាំងពីថ្ងៃអង្គារ។

ពួកគេក៏បានអំពាវនាវ ឱ្យលោកនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូឆា លាលែងពីតំណែង និងទាមទារឱ្យលោកដកហូតនូវ ភាពអាសន្នក្នុងទីក្រុងទាំងមូលចេញ “ខុសច្បាប់” វិញ។

នៅក្នុងនោះដែរ ក៏មានការវាយតប់គ្នា បន្តិចបន្តួចរវាងក្រុមបាតុករ និងប៉ូលីសត្រូវបានគេមើលឃើញ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ភ្លាមៗ អំពីការរងរបួសនោះទេ ៕

ដោយ ឈូក បូរ៉ា

To Top