ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត សង្កត់ធ្ងន់លើការនាំយក អ៊ីស្រាអែល និងប៉ាឡេស្ទីន ចូលក្នុងកិច្ចពិភាក្សាគ្នា

បរទេស៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត តាមសេចក្តីរាយការណ៍ បាននិយាយថា ការផ្តោតដ៏ចម្បងរបស់កិច្ចប្រឹងប្រែងសន្តិភាពតំបន់មជ្ឈិមបូព៌ា គួរតែគួរដើម្បីនាំយកប្រទេសអ៊ីស្រាអែលនិងប៉ាឡេស្ទីន វិលត្រឡប់ទៅរកតុចរចាគ្នាវិញ។ 

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានព្រះបន្ទូលថា “ខ្ញុំជឿថា នាពេលបច្ចុប្បន្ននេះ ការផ្តល់ចាំបាច់ត្រូវតែដាក់លើការនាំយកប៉ាឡេស្ទីននិងអ៊ីស្រាអែល ឲ្យត្រឡប់ទៅរកតុចរចាកគ្នា។ នៅទីបញ្ចប់ រឿងតែមួយគត់ដែលអាចមកនូវសន្តិភាពនិងស្ថិរភាពយូរអង្វែងនោះ គឺកិច្ចព្រមព្រៀងរវាងប៉ាឡេស្ទីនិងអ៊ីស្រាអែល”។ 

ទ្រង់មានបន្ទូលផងដែរថា “យើងសង្ឃឹមថា យើងអាចស្វែងរកផ្លូវឆ្ពោះទៅរកការដោះស្រាយក្តីព្រួយបារម្ភសន្តិសុខស្របច្បាប់ ដែលបានជំរុញឲ្យយើងកាន់យកការសម្រេចចិត្តដែលយើងបានធ្វើ។ ខ្ញុំគិតថា មានផ្លូវឆ្ពោះទៅរកចំណុចនោះ ហើយយើងសង្ឃឹមថា យើងអាចស្វែងរកចំណុចនោះ នៅក្នុងពេលអនាគតខាងមុខឆាប់ៗនេះ”៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top