ព័ត៌មានអន្តរជាតិ

លោកស្រី Susan Rice ហៅរបាយការណ៍ នៃការតែងតាំង លោកស្រី ហ៊ីលឡារីគ្លីនតុន ជាអគ្គរដ្ឋទូតអាមេរិកប្រចាំនៅយូអិន ថា ជាការប្រមាថដល់អតីត ជំទាវទី១អាមេរិក

បរទេស៖ កាលពីចុងសប្តាហ៍មុនលោកស្រី ហ៊ីលឡារីគ្លីនតុន បានជជែកក្នុងសារធ្វីតថ៍ថា ការឈ្នះឆ្នោតរបស់លោកចូបៃដិន នៃគណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃទី៣ខែវិច្ឆិកា គឺការបោះឆ្នោតជាប្រវត្តិសាស្ត្រដែលអាចបើកទំព័រថ្មីសម្រាប់អាមេរិក។ ការរាប់សន្លឹកឆ្នោតជាផ្លូវការនៅក្នុងការបោះឆ្នោតនេះមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ ខណៈដែលប្រធានាធិបតីដូណាល់ត្រាំ ធ្វើការតតាំងតាមច្បាប់ប្រឆាំងនឹងការលួចបន្លំសន្លឹកឆ្នោត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ការរំពឹងទុកអំពីលោកស្រីហ៊ីលឡារីគ្លីនតុនដែលត្រូវបានគេចាត់ទុកថា ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិនៅក្នុងក្រុមលោក ប៊ីដិន គឺជារឿងគួរឱ្យអស់សំណើចណាស់ដែលអតីតប្រេសិតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Susan Rice បានសរសេរតាមប្រព័ន្ធអ៊ីនធឺណិតកាលពីដើមសប្តាហ៍នេះ។

លោកស្រី Susan Rice ដែលធ្លាប់បម្រើការជាទីប្រឹក្សាសន្តិសុខជាតិអាមេរិកបានពណ៌នាពាក្យចចាមអារ៉ាម នៃការតែងតាំងនេះថា ជាការប្រមាថមួយចំពោះលោកស្រីគ្លីនតុន និងអ្វី ដែលអតីតឯកអគ្គរដ្ឋទូតអាមេរិកបាននិយាយថា គួរតែបញ្ឈប់។ លោកស្រីគ្លីនតុនមិនបានធ្វើអត្ថាធិប្បាយណាមួយ លើធ្វីតធ័ររបស់លោកស្រី Susan Rice នោះទេ។

ការកត់សម្គាល់នេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកាសែត The Washington Post បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះបាននិយាយថា អតីតរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកអាចក្លាយជាឯកអគ្គរដ្ឋទូតរដ្ឋបាលរបស់ប៊ីដិនប្រចាំនៅអង្គការសហប្រជាជាតិហើយបេក្ខភាពរបស់ភរិយាលោកប៊ីលគ្លីនតុនកំពុងត្រូវបានពិភាក្សារួចហើយ៕ប្រែសម្រួលៈ ណៃ តុលា

To Top