ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នៅតែបន្ដអភិវឌ្ឍ សមត្ថភាពមីស៊ីល និងនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ

សេអ៊ូល៖ មន្រ្តីយោធាកំពូលរបស់ សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើងនៅតែបន្ត អភិវឌ្ឍសមត្ថភាពមីស៊ីល និងនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ ប៉ុន្តែប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងរារាំងការបង្កហេតុ។

លោកឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចំរុះសហរដ្ឋអាមេរិក ក៏បានកត់សម្គាល់ផងដែរថា រដ្ឋកុម្មុយនិស្តនេះអាចនឹងបង្ក នូវការបង្កហេតុខាងយោធា ប៉ុន្តែបានលើកឡើងថា សម្ព័ន្ធមិត្តត្រៀមខ្លួនជាស្រេច និងមានសមត្ថភាពក្នុងការដោះស្រាយ ជាមួយនឹងការបង្កហេតុណាមួយ។

មេដឹកនាំយោធាកំពូលអាមេរិក បានឲ្យដឹងនៅក្នុងសិក្ខាសាលាមួយ ដែលរៀបចំដោយវិទ្យាស្ថាន Brookings ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនថា “វាក៏ជាការពិតផងដែរដែលកូរ៉េខាងជើង បានជំរុញការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលបញ្ចូននុយក្លេអ៊ែររបស់ពួកគេ” ៕

ដោយ ឈូក បូរ៉ា

To Top