ព័ត៌មានអន្តរជាតិ

អង់គ្លេស និងតួកគី រក្សាកិច្ចព្រមព្រៀង ជំនួញគ្មានពន្ធ

បរទេស ៖ ប្រទេសអង់គ្លេសនិងប្រទេសតួកគី នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងជំនួញមួយ ដើម្បីបន្តការធ្វើជំនួញដោយគ្មានពន្ធ ដែលមានទំហំទឹកប្រាក់ ដល់ទៅ២៥ពាន់លានដុល្លារ កាលពីឆ្នាំមិញ ។

លេខាធិការទទួលបន្ទុកកិច្ចការ អន្តរជាតិអង់គ្លេស លោក Liz Truss និងរដ្ឋមន្ត្រីពាណិជ្ជកម្មតួកគី លោក បានរក្សាកិច្ចព្រមព្រៀង នៅក្នុងអំឡុងពេលកិច្ចប្រជុំលើវីដេអូខល កាលពីថ្ងៃអង្គារម្សិលមិញនេះ នេះបើតាមសេចក្តីថ្លែងមួយ របស់ប្រទេសអង់គ្លេស ។

លោក Liz Truss បានមានប្រសាសន៍ដូច្នេះថា “កិច្ចព្រមព្រៀងនាថ្ងៃនេះ គ្របដណ្ដប់លើទឹកប្រាក់ចំនួនជាង១៨ពាន់លានផោន ផ្តល់នូវភាពពិតប្រាកដដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម និងគាំទ្រការងាររាប់ពាន់ នៅទូទាំងប្រទេសអង់គ្លេស ក្នុងវិស័យផលិតកម្ម ឧស្សាហកម្មរថយន្តនិងដែកថែប”៕
ប្រែសម្រួល៖ប៉ាង កុង

To Top