ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ ហាមឃាត់ការធ្វើដំណើរ លើអ្នកដំណើរ មិនមែនជាពលរដ្ឋ ក្រោយរកឃើញជំងឺកូវីដ-១៩ទម្រង់ថ្មី

តៃប៉ិ៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងថា កោះតៃវ៉ាន់ នឹងផ្អាកការធ្វើដំណើរ របស់អ្នកដំណើរ ដែលមិនមែនជាជនអន្តោប្រវេសន៍ទាំងអស់ ទៅកាន់កោះនេះ បន្ទាប់ពីខ្លួនបានបញ្ជាក់ ពីករណីដំបូងនៃការឆ្លងវីរុសទម្រង់ថ្មីនេះ ដែលត្រូវបានគេកំណត់ អត្តសញ្ញាណដំបូងនៅក្នុងប្រទេសអង់គ្លេស។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសុខុមាលភាពលោក Chen Shih-chung ដែលជាប្រធានមជ្ឈមណ្ឌលបញ្ជាការ រោគរាតត្បាតកណ្តាល បានប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា ចាប់ពីថ្ងៃទី០១ ខែមករា តទៅកោះតៃវ៉ាន់ នឹងរារាំងជនជាតិ បរទេសទាំងអស់ លើកលែងតែអ្នកដែលមានប័ណ្ណស្នាក់នៅ ឬឯកសារត្រឹមត្រូវផ្សេងទៀត ពីការចូលដីកោះនេះ។

លោក Chen បានឲ្យដឹងថា ជាគោលការណ៍អ្នកមកពីចិនដីគោក ហុងកុង និងម៉ាកាវ ក៏នឹងត្រូវហាមឃាត់មិនឱ្យចូលផងដែរ ដោយបន្ថែមការរឹតបន្តឹងការធ្វើដំណើរថ្មី ដែលត្រូវបានគេរំពឹងថា មានរយៈពេលយ៉ាងហោចណាស់មួយខែ ក៏រួមបញ្ចូលទាំងការផ្ទេរជើងហោះហើរផងដែរ។

លោកបន្ដថា ករណីដំបូងនៃវីរុសថ្មីនេះ ត្រូវបានគេរកឃើញនៅក្នុងជនជាតិ តៃវ៉ាន់ម្នាក់ ដែលបានវិលត្រឡប់មកតៃប៉ិ ពីអង់គ្លេសកាលពីថ្ងៃអាទិត្យ ហើយអ្នកដែលមានរោគសញ្ញាគ្រុន ក្តៅត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ៕

ដោយ ឈូក បូរ៉ា

To Top