ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់​ ដោយសារជំងឺកូវីដ-១៩ នៅអាមេរិក កើនឡើងដល់ជាង ៣៤ម៉ឺននាក់

វ៉ាស៊ីនតោន ៖ ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១ នៅអាមេរិកបានកើនលើសពី ៣៤ម៉ឺននាក់នៅរសៀលថ្ងៃពុធម្សិលមិញ នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ CSSE នៅសាកលវិទ្យាល័យ Johns Hopkins ។

ដោយមានករណីជាតិកើនឡើងដល់ ១៩,៦ លាននាក់ ចំនួនអ្នកស្លាប់នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៣៤០,៥៨៦ គិតត្រឹមម៉ោង ២ និង២២ នាទីម៉ោងក្នុងស្រុក នេះបើយោងតាមទិន្នន័យរបស់ CSSE ។

រដ្ឋញូវយ៉កបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៣៧,៦៨៧ នាក់ស្ថិតនៅកំពូល នៃបញ្ជីអ្នកស្លាប់ក្នុងកម្រិតរដ្ឋរបស់សហរដ្ឋអាមេរិក។ រដ្ឋតិចសាស់ បានកត់ត្រាថា មានអ្នកស្លាប់ច្រើនបំផុតទី ២ គឺ ២៧,២៩៨ នាក់។ តាមការអះអាងរបស់ CSSE បានបង្ហាញថា រដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋផ្លរីដា ទាំងពីរបានបញ្ជាក់ថា មានមនុស្សស្លាប់ច្រើនជាង ២១,០០០ នាក់

រដ្ឋដែលមានអ្នកស្លាប់លើសពី ១០,០០០ នាក់ក៏រួមមានរដ្ឋញូវជេស៊ី, រដ្ឋអ៊ីលីណីស, ផេនស៊ីលវេនៀ, មីឈីហ្គែន, ម៉ាសាឈូសេត និងហ្សកហ្ស៊ី។

សហរដ្ឋអាមេរិក នៅតែជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយរោគរាតត្បាត ដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុត នៅលើពិភពលោក ដែលមានចំនួនច្រើនជាង ១៨ ភាគរយនៃចំនួនអ្នកស្លាប់ទូទាំងពិភពលោក ៕
ដោយ ឈូក បូរ៉ា

To Top