ព័ត៌មានអន្តរជាតិ

បំផ្ទុះគ្រាប់បែកដ៏កក្រើក នៅឯព្រលានយន្តហោះអន្តរជាតិ អាដែន នៃប្រទេសយេម៉ែន បណ្តាលឲ្យស្លាប់ តិចបំផុត០៧នាក់ 

អាដែន,យេម៉ែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ថា មន្ត្រីសន្តិសុខមួយរូប និងប្រភពពីក្រុមគ្រូពេទ្យបានឲ្យដឹងថា មានករណីបំផ្ទុះដ៏កក្រើកចំនួន០៣លើក នៅឯព្រលានយន្តហោះអន្តរជាតិ Aden International Airport ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសយេម៉ែន កាលពីថ្ងៃពុធ បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត០៧នាក់ ។

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ការបំផ្ទុះបានកើតឡើង បន្ទាប់ពីមានយន្តហោះមួយគ្រឿងបានដឹងក្រុមសមាជិករដ្ឋាភិបាលជាន់ខ្ពស់ថ្មីមកពីប្រទេសអារ៉ាប៊ី សាអូឌីត ហើយបានចុះចតនៅឯព្រលានយន្តហោះ ដែលជាកន្លែងប្រមូលផ្តុំគ្នារបស់ក្រុមមន្ត្រីក្នុងស្រុក ដើម្បីរង់ចាំស្វាគមន៍ការធ្វើដំណើរមកដល់ ។

ប្រភពបានឲ្យដឹងទៀតថា សមាជិកទាំងៃ់ នៃក្រុមរដ្ឋាភិបាលដែលបែងចែកអំណាចថ្មី ត្រូវបានបញ្ជូនទៅកាន់វិមានប្រធានាធិបតី បន្ទាប់ពីមានការបំផ្ទុះឡើង ។
គេឃើញមានការដាក់ពង្រាយកងសន្តិសុខជាច្រើន ដោយបានបិទផ្លូវចេញចូលមកកាន់ច្រកព្រលានយន្តហោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top