ព័ត៌មានអន្តរជាតិ

ចិននិងអេហ្ស៊ីប ចុះកិច្ចសន្យាលើ សហប្រតិបត្តិ ការសម្រាប់ វ៉ាក់សាំងកូវីដ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួបានចេញផ្សាយថា ប្រទេសចិននិងអេហ្ស៊ីបបានឈាន ទៅដល់ការចុះហត្ថលេខារួមគ្នាជាផ្លូវការមួយ ដើម្បីបញ្ជាក់អំពី បំណងក្នុងការសហការទ្វេភាគីទៅលើ ការប្រើប្រាស់វ៉ាក់សាំងកូវីដ។

រដ្ឋទូតចិនប្រចាំនៅអេហ្ស៊ីបលោក Liao Liqiang ដែលជាគឺជាអ្នកបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងគ្នាលើកនេះតំណាង ឲ្យក្រសួងសុខាភិបាល ចិននិងដោយមានលោកអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល អេហ្ស៊ីបលោក Mohamed Hassani ជាតំណាងខាងអេហ្ស៊ីបផង។

កិច្ចព្រមព្រៀងដែលមានរៀបរាប់ បញ្ជាក់យ៉ាងច្បាស់ថាភាគីទាំងពីរមាន ការប្តេជ្ញាចិត្តនឹងព្រមទាំងធ្វើការ សហការគ្នាទៅលើទាំងការស្រាវជ្រាវ អភិវឌ្ឍការផលិត ក៏ដូចជាការប្រើប្រាស់ នៃវ៉ាក់សាំងផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top