ព័ត៌មានអន្តរជាតិ

ចិន បដិសេធការសុំចរចា របស់កោះតៃវ៉ាន់ និងថា កោះតៃវ៉ាន់ ប្រើល្បិចថោកទាប

បរទេស៖ ប្រទេសចិនបានច្រានចោលការផ្តល់ជូននូវកិច្ចពិភាក្សាថ្មីបំភុតរបស់កោះតៃវ៉ាន់ ដោយចិនបានចោទប្រកាន់រដ្ឋាភិបាលក្រុងតៃប៉ិ ការស្វែងរកការប្រឈមមុខជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ចំពេលដែលកោះនេះស្វះស្វែងដើម្បីទទួលបានឯករាជ្យ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ចាប់តាំងពីឆ្នាំ ២០១៦ មក គណបក្សរីកចម្រើនប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចរបស់កោះនេះ បានបន្តបង្កភាពតានតឹងតាមរយៈការស្វែងរកឯករាជ្យដោយប្រឈមមុខនឹងដីគោក (ចិន) នៅគ្រប់វេននិងបង្កើតការប្រឈមមុខដាក់គ្នាដោយចេតនាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។

ការិយាល័យបន្តថា « ពួកគេបាននិយាយម្តងទៀតអំពីអ្វីដែលគេហៅថា“ ការសន្ទនា” ប៉ុន្តែតើវាអាចមកពីណា? យើងជំរុញឲ្យអាជ្ញាធរ DPP បញ្ឈប់ការប្រើល្បិចថោកទាបទាំងនេះ ដើម្បីបោកប្រាស់ប្រជាជន»។

សូមជម្រាបថា សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលក្រុងតៃប៉ិត្រៀមខ្លួនធ្វើការចរចាប្រកបដោយអត្ថន័យជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងដោយឈរលើមូលដ្ឋានស្មើភាពគ្នាប្រសិនបើអាជ្ញាធរចិនបង្ហាញពីឆន្ទៈក្នុងការទុកនូវអ្វីដែលលោកស្រី Tsai បានពិពណ៌នាថាជាការប្រឈមមុខដាក់គ្នា៕

To Top