ព័ត៌មានអន្តរជាតិ

សាលាក្រុងបាងកក បិទអាជីវកម្ម ចំនួន២៥ប្រភេទ អំឡុងផ្ទុះការចម្លងវីរុស ក្នុងសហគមន៍

បរទេស៖ សាលាក្រុងបាងកក បានប្រកាសបិទអាជីវកម្មចំនួន ២៥ ប្រភេទ រួមទាំងកន្លែង កម្សាន្តផងដែរ ដែលមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ២ មករាតទៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 ។ 

យោងតាម សារព័ត៌មាន Bangkok  Post ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា បាលក្រុងបាងកកលោក Aswin Khwanmuang បានចុះហត្ថលេខាលើបទបញ្ជាមួយកាលពីថ្ងៃសុក្រ ដើម្បីបិទអាជីវកម្មចំនួន ២៥ ប្រភេទជាបណ្តោះអាសន្ន ដែលនឹងការប្រមូលផ្តុំមនុស្សជាច្រើន។ 

កន្លែងដែល រងផលប៉ះពាល់ រួមមាន៖ កន្លែងកម្សាន្តដូចជាហាងស្រាបារ និងសួនទឹក និងសួនកម្សាន្តកន្លែងកម្សាន្តកន្លែងកុមារ 

ហាងលក់អាហារ និងមណ្ឌលអាហារ និងកន្លែងមួយចំនួនទៀត មិនអាចអនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹងបានទេ។ ហាងកាត់សក់ឬជាងកាត់សក់ត្រូវកំណត់ពេលវេលាផ្តល់សេវាកម្មដល់អតិថិជន និងមិនអនុញ្ញាតឱ្យអតិថិជនរង់ចាំនៅក្នុងហាងរបស់ពួកគេឡើយ៕

To Top