សេអ៊ូល៖ ប្រភពការទូត បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តយ៉ាងច្បាស់ ក្នុងការធ្វើកិច្ចព្រមព្រៀងមួយ លើការចែករំលែកការចំណាយ សម្រាប់ការដាក់កងទ័ពអាមេរិក ចំនួន ២៨,៥០០ នាក់ ឲ្យបានមុនខែមេសា។
ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងបង្កើន កិច្ចប្រឹងប្រែងចុងក្រោយ ដើម្បីឈានដល់កិច្ចព្រមព្រៀងនេះ ដែលហៅថាកិច្ចព្រមព្រៀងវិធានការពិសេស (SMA) ខណៈជនស៊ីវិលកូរ៉េខាងត្បូង ដែលធ្វើការឱ្យកងទ័ពអាមេរិក (USFK) អាចត្រូវបានបង្ខំឱ្យឈប់សម្រាក ដោយមិនបានបង់ប្រាក់ នៅថ្ងៃទី០១ ខែមេសា ប្រសិនបើអវត្តមានកិច្ចព្រមព្រៀងថ្មីនេះ។
ប្រភពនោះ បានប្រាប់ទីភ្នាក់ងារយ៉ុនហាប់ ក្នុងលក្ខខណ្ឌអនាមិកថា“ យើងមានការប្តេជ្ញាចិត្តយ៉ាងច្បាស់ថា នឹងមិនឱ្យហួសពីថ្ងៃទី០១ ខែមេសា ដែលជាកាលបរិច្ឆេទ ដែលអាចត្រូវបានអនុវត្ត សម្រាប់ពលករកូរ៉េខាងត្បូង រៀងរាល់ឆ្នាំនោះឡើយ” ។
លោកបានបន្ថែមដោយបដិសេធ មិនធ្វើអត្ថាធិប្បាយអំពីពេលវេលា និងព័ត៌មានលំអិតណាមួយនោះទេ សម្រាប់ការបញ្ចប់នៃការចរចា “យើងសង្ឃឹមថា វាមិនចំណាយពេលយូរនោះទេ”។
ប្រភពនេះ បានច្រានចោលរបាយការណ៍ របស់ទូរទស្សន៍ CNN កាលពីពេលថ្មីៗនេះថា SMA ថ្មីអាចរួមបញ្ចូលទាំង“ ការតម្លើងថវិកា ដែលត្រូវមានជាកាតព្វកិច្ច ក្នុងវិស័យការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូង” និងទីក្រុងសេអ៊ូល ធ្វើការទិញសម្ភារៈយោធាមួយចំនួន។
លោកបានបន្ថែមទៀតថា “ទាំងនេះមិនមែនជាប្រធានបទទាំងអស់ សម្រាប់ការចរចា SMA នោះទេ។ ពួកគេមិនទាក់ទងទៅនឹង SMA នោះទេ” ។ លោកបានគូសបញ្ជាក់ថា ជំហរខ្ជាប់ខ្ជួនរបស់កូរ៉េខាងត្បូង គឺត្រូវរក្សាក្របខ័ណ្ឌចែករំលែក តម្លៃការពារជាតិ ដែលមានស្រាប់។
ស្ថិតក្រោមក្របខ័ណ្ឌ SMA ទីក្រុងសេអ៊ូល នឹងចែករំលែកថ្លៃដើម សម្រាប់កម្មករកូរ៉េប្រចាំនៅ USFK ។ ការកសាងការដំឡើងយោធា, ដូចជាបន្ទាយ និងការបណ្តុះបណ្តាល, កន្លែងសិក្សាអប់រំប្រតិបត្ដិការ និងការទំនាក់ទំនង និងជំនួយខាងដឹកនាំផ្សេងទៀត៕ ដោយ ៖ ឈូក បូរ៉ា