ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អ៊ីរ៉ង់ ព្រមានប្រឆំាង ល្បែងនយោបាយ

បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានព្រមាន បណ្ដាប្រទេសអឺរ៉ុប ជាម្ចាស់ហត្ថលេខា នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែ អ៊ីរ៉ង់ ឆ្នាំ២០១៥ ស្តីពីល្បែងនយោបាយ នៅក្នុងកិច្ចប្រជុំ សម្រាប់ទីភ្នាក់ងារ អន្តរជាតិមួយ។

ទីភ្នាក់ងារសារព័ត៌មាន Tasnim News Agency បានរាយការណ៍ថា លោកប្រធានាធិបតីអ៊ីរ៉ង់ បានមានប្រសាសន៍ប្រាប់ថា ទីភ្នាក់ងារថាមពលអាតូមិក អន្តរជាតិ មិនមែនជាទីសម្រាប់ ល្បែងនយោបាយទេ។ ល្បែងនយោបាយ ត្រូវតែបោះបង់ចោល ហើយទីភ្នាក់ងារ គឺជាកន្លែងសម្រាប់ ការងារបច្ចេកទេស”។

ស្របពេលមានការ លើកឡើងថា ប្រទេសអឺរ៉ុប ចំនួន៣ ជាម្ចាស់ហត្ថលេខា នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែ គឺប្រទេសអាល្លឺម៉ង់ បារាំងនិងអង់គ្លេស ហៅរួមថា E3 នឹងពិចារណាសេចក្តី សម្រេចមួយ ដែលដាក់កំហិត ប្រទេសអ៊ីរ៉ង់ ពាក់ព័ន្ធកម្មវិធីអាវុធ នុយក្លេអ៊ែ នោះ លោក រ៉ូហានី បានបន្ថែមទៀតដូច្នេះថា “ខ្ញុំណែនាំពួកគេ មិនត្រូវធ្វើបែប នោះទេ”។

គួរបញ្ជាក់ថា ប្រធានទីភ្នាក់ងារថាមពល អាតូមិក អន្តរជាតិ លោក Rafael Grossi បាននិយាយក្នុងសន្និសីទ កាសែតមួយ នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ីរ៉ង់ បានយល់ព្រមចូលរួម ក្នុងកិច្ចប្រឹងប្រែង ផ្តោតជាប្រព័ន្ធមួយ ដែលមានគោលដៅព្យាយាម បញ្ជាក់ពីចំនួន បញ្ហាកំពុងមាននានា ដូចជាវត្តមានបំណែក សារធាតុអ៊ុយរ៉ានីញ៉ុម និងវត្ថុធាតុដើមជាក់លាក់នានា ដែលមិនទាន់បានប្រកាស៕

To Top