Covid-19

ឥណ្ឌូនេស៊ី អនុញ្ញាតិឲ្យប្រើប្រាស់ AstraZeneca ជាបន្ទាន់ក្រោយទទួលបាន វ៉ាក់សាំងនេះ ១លានដូស

" "

បរទេស៖ ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃអង្គារនេះ បានប្រកាសទទួលស្គាល់ និងអនុញ្ញាតិឲ្យប្រើប្រាស់វ៉ាក់សាំង AstraZeneca ក្នុងលក្ខខណ្ឌបន្ទាន់ហើយបន្ទាប់ពី ប្រទេសនេះទើបតែបានទទួល វ៉ាក់សាំងប្រភេទនេះចំនួន ១លានដូសកាលពីមួយថ្ងៃមុន។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយភ្នាក់ងារទទួលបន្ទុកកិច្ចការងារ គ្របគ្រងអាហារនិងថ្នាំពេទ្យរបស់ឥណ្ឌូនេស៊ី បានបញ្ជាក់ទៀតថា វ៉ាក់សាំងនេះនឹងត្រូវ ធ្វើការចែកចាយ និងចាក់ជូនពលរដ្ឋរបស់ខ្លួន ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង។ វ៉ាក់សាំងដែលមានចំនួនប្រមាណជា ១.១លានដូស ត្រូវបានគេដឹងថាបានធ្វើដំណើរ មកដល់ប្រទេសកាលពីល្ងាចថ្ងៃចន្ទ គឺជាផ្នែកមួយនៃវ៉ាក់សាំងរបស់កម្មវិធី COVAX។

" "

តាមការបញ្ជាក់របស់ លោករដ្ឋមន្ត្រីក្រសួងការបរទេស Retno Marsudi កាលពីថ្ងៃចន្ទម្សិលមិញនេះ ផងដែរបានឲ្យដឹងថា កញ្ចប់វ៉ាក់សាំង AstraZeneca សរុប
ចំនួន១១,៧លានដូស នឹងត្រូវបញ្ចូនមកដល់ប្រទេសឥណ្ឌូនេស៊ី ជាផ្នែកៗរហូតដល់ខែឧសភា។

" "

គួរឲ្យដឹងដែរថា វ៉ាក់សាំងរបស់ចិន Sinovac ចំនួន៣៨លានដូស រួចមកហើយដែលបានដឹកជញ្ជូន មកដល់ប្រទេសដែលមានពលរដ្ឋសរុបដល់ទៅ ២៧០លាននាក់មួយនេះ
ហើយវាត្រូវបានចាប់ផ្តើមដំណើរការ ចាក់តាំងតែពីខែមករាមកម្ល៉េះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top