ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៥,៩រ៉ិចទ័រ បានអង្រួននៅដែនកោះ Kermadec នៃប្រទេសណូវែលសេឡង់ ។
ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៩រ៉ិចទ័រ បានអង្រួននៅលើដែនកោះ Kermadec ប្រទេសណូវែលសេឡង់ នៅវេលាម៉ោង១៤និង០៤នាទី ត្រូវនឹងម៉ោងសកល កាលពីថ្ងៃសៅរ៍ ។
ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ មានជម្រៅ១០គីឡូម៉ែត្រ ត្រូវបានគេវាយតម្លៃបឋមឃើញថា មានរង្វាស់២៩.៨១៥៣ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់១៧៧.៣៣៦៦ដឺក្រេនៃរយៈបណ្តោយប៉ែកខាងលិច ។
នៅមិនទាន់មាន សេចក្តីរាយការណ៍លម្អិតណាមួយ អំពីគ្រោះរញ្ជួយដីនេះនៅឡើយទេ ៕
ដោយ៖ ម៉ៅ បុប្ផាមករា
