Covid-19

ប្រធាន គណៈកម្មាធិការ បោះឆ្នោតថៃ ឆ្លងកូវីដ១៩

បរទេស៖ មនុស្សប្រមាណជា ៥០នាក់ ត្រូវបានគេកំណត់ថា មានហានិភ័យ និងបានដាក់ខ្លួន ឱ្យនៅដាច់ដោយឡែក បន្ទាប់ពីលោក Jarungvith Phumma អគ្គលេខាធិការ នៃគណៈកម្មាធិការ រៀបចំការបោះឆ្នោត (EC) របស់ប្រទេសថៃ បានឆ្លងវីរុសកូវីដ១៩ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Jarungvith ត្រូវបានគេជូនដំណឹង អំពីលទ្ធផលតេស្តរបស់គាត់ នៅល្ងាចថ្ងៃព្រហស្បតិ៍ ដែលជំរុញឱ្យ EC ធ្វើការដឹកនាំ តាមដាននិងជូនដំណឹង ដល់មន្ត្រីសុខាភិបាល។

ដំបូងមន្រ្តី គណៈកម្មាធិការរៀបចំ ការបោះឆ្នោត (EC) ប្រហែល ៥០នាក់ បានទាក់ទងជាមួយ អគ្គលេខាធិការលោក Jarungvith Phumma។ នេះបើយោងតាម EC ។

EC មិនទាន់ដឹងថា តើលោក Jarungvith បានឆ្លងវីរុសនេះ ដោយរបៀបណា គាត់មិនបានធ្វើដំណើរ ទៅណាទេចាប់តាំងពីថ្ងៃឈប់ សម្រាកបុណ្យចូលឆ្នាំថ្មី។ បើយោងតាម EC ដែលបាននិយាយថា លោក Jarungvith Phumma ត្រឹមតែទៅធ្វើការ នៅការិយាល័យរបស់គាត់ ហើយបន្ទាប់មកបានវិលត្រឡប់ ទៅផ្ទះវិញរៀងរាល់ល្ងាច៕​ ប្រែសម្រួលៈ ណៃ តុលា

To Top