ព័ត៌មានអន្តរជាតិ

WHO អនុញ្ញាត ឲ្យប្រើប្រាស់​ជាបន្ទាន់ សម្រាប់វ៉ាក់សាំង Moderna

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក ឬ WHO កាលពីថ្ងៃសុក្រម្សិលមិញ បានប្រកាសទទួលស្គាល់ និងអនុញ្ញាតិឲ្យប្រើប្រាស់ នូវវ៉ាក់សាំង Moderna ក្នុងកម្រិតនៃការប្រើប្រាស់ ជាបន្ទាន់ហើយផងដែរ ដែលនេះមានន័យថា វ៉ាក់សាំង សរុបចំនួន៥ហើយ ដែលត្រូវបាន WHO អនុញ្ញាត។

កាលពីខែធ្នូឆ្នាំ២០២០កន្លងមកអជ្ញាធរ ទទួលបន្ទុកចំណីអាហារ និងថ្នាំពេទ្យរបស់អាមេរិក បានប្រកាសទទួលស្គាល់ ចំពោះការប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំង Moderna ខណៈដែលអ៊ឺរ៉ុប ក៏បានប្រកាសទទួលស្គាល់ នឹងអនុញ្ញាតិឲ្យប្រើប្រាស់ នូវវ៉ាក់សាំងនេះផងដែរ នៅក្នុងរយៈពេលតែ ១ខែបន្ទាប់គ្នា។

ផ្ទាំងពាណិជ្ជកម្ម

កាលពីខែមករាវា ត្រូវបានដាក់ឲ្យត្រូតពិនិត្យ ដោយក្រុមការងារវិភាគ របស់ WHO ដែលមានឈ្មោះថា SAGE ហើយក្រោយការរងចាំ អស់រយៈពេលជាយូរ នៅពេលនេះ SAGE បានអះអាងថា Moderna មានប្រសិទ្ធភាព រហូតទៅដល់ ៩៤,១ភាគរយ នឹងអាចយកទៅប្រើប្រាស់ ជាមួយនឹងក្រុមមនុស្ស ដែលមានវ័យលើសពី១៨ឆ្នាំ។

គួឲ្យដឹងដែរថា Moderna គឺជាវ៉ាក់សាំងទី៥ ដែលត្រូវបានទទួលស្គាល់ ដោយ WHO បន្ទាប់ពី Pfizer,AstraZeneca,វ៉ាក់សាំងដោយ SII របស់ឥណ្ឌា និងវ៉ាក់សាំង Janssenផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top