ព័ត៌មានអន្តរជាតិ

អាមេរិក-ជប៉ុន ព្រមព្រៀងរួបរួមគ្នា ក្នុងការឆ្លើយតបនឹងបញ្ហាជាមួយចិន

តូក្យូ៖ លោក Toshimitsu Motegi រដ្ឋមន្រ្តីការបរទេសជប៉ុន និងសមភាគីអាមេរិកលោក Antony Blinken កាលពីថ្ងៃច័ន្ទ បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហានានា ដែលទាក់ទងនឹងប្រទេសចិន និងបានបញ្ជាក់ឡើងវិញនូវសារសំខាន់ នៃការរក្សាស្ថេរភាព និងសន្តិភាពឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់។

នៅក្នុងការប្រជុំផ្ទាល់ជាលើកទី ២ របស់អ្នកទាំងពីរ លោក Motegi និង Blinken បានបញ្ជាក់ថា ប្រទេសទាំងពីរនឹងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងជាឯកតោភាគីណាមួយ ដោយប្រទេសចិន ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំងនៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ដូចដែលបានសន្យាដោយមេដឹកនាំរបស់នៃប្រទេសទាំងពីរ កាលពីខែមុននៅទីក្រុងវ៉ាស៊ីនតោន នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសជប៉ុន។

យោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅលើប្រទេសកូរ៉េខាងជើង អ្នកការទូតកំពូលក្នុងអំឡុងពេលនៃការពិភាក្សានៅទីក្រុងឡុងដ៌ បានយល់ព្រមថានឹងធ្វើការយ៉ាងជិតស្និទ្ធឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន ស្របតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ។

លោកបានលើកឡើងថា លោក Blinken ដែលពីមុនបានជួបជាមួយលោក Motegi នៅទីក្រុងតូក្យូ កាលពីខែមីនា បានពន្យល់ដល់រដ្ឋមន្រ្តីរដ្ឋបាលនៃគោលនយោបាយថ្មីរបស់ប្រធានាធិបតីលោក ចូ បៃដិន ចំពោះក្រុងព្យុងយ៉ាង ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានបន្ថែមនោះទេ។

កាលពីពេលថ្មីៗនេះរដ្ឋបាលលោក បៃដិន បានបញ្ចប់ការត្រួតពិនិត្យគោលនយោបាយលើប្រទេសកូរ៉េខាងជើង ដោយលេខាធិការសារព័ត៌មានសេតវិមានលោកស្រី Jen Psaki បានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួននឹងបន្តវិធីសាស្រ្តជាក់ស្តែងឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយនឹងមិនផ្តោតលើការធ្វើកូដកម្មដ៏ធំនោះទេ៕ដោយ ឈូក បូរ៉ា


To Top