Covid-19

BioNTech នឹងផលិតវ៉ាក់សាំង របស់ខ្លួនចេញ ពីសិង្ហបុរី

បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃចន្ទនេះបានឲ្យដឹងថាក្រុមហ៊ុនជីវៈវិទ្យាសាស្ត្ររបស់អាល្លឺម៉ង់ BioNTech ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនសហការជាមួយនឹង Pfizer នឹងធ្វើការៀបចំការិយាល័យកណ្តាល
ប្រចាំតំបន់មួយរបស់ខ្លួន នៅក្នុងប្រទេសសិង្ហបុរី។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់ក្រុមហ៊ុននេះ
ឡើងនៅទីនេះផងដែរដែលជឿជាក់ថា នឹងអាចដំណើរប្រតិបត្តិការរបស់ខ្លួនយ៉ាងយូរបំផុតត្រឹមដើមឆ្នាំ២០២៣។

ក្រុមហ៊ុនបានបញ្ជាក់ទៀតថា រោងចក្រនេះនឹងផ្តល់ការផ្គត់ផ្គង់ ទ្រង់ទ្រាយធំសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ទាំងវ៉ាក់សាំងនិងឧបករណ៍ ធ្វើតេស្តលឿនផង។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់សិង្ហបុរីលោក Chan Chun Sing ដែលបានថ្លែងតាមប្រព័ន្ធអនឡាញ ថាការប្រកាសនេះធ្វើឡើង នឹងអាចជួយជម្រុញ ដល់កិច្ចការងារអភិវឌ្ឍវិស័យបច្ចេកវិទ្យា អេកូបែបជីវៈបច្ចេកវិទ្យា របស់ប្រទេសសិង្ហបុរី៕ប្រែសម្រួល៖ស៊ុនលី

To Top