ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន អំពាវនាវ ឲ្យសមាជិកក្រុមប្រឹក្សា សន្ដិសុខរួបរួមគ្នា លើជម្លោះរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន

យូអិន ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសុក្របានអំពាវនាវ ឱ្យមានក្រុមប្រឹក្សា សន្តិសុខរួបរួមគ្នា ជុំវិញជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយលោកបានបង្ហាញ ការសោកស្តាយ ចំពោះកង្វះនៃពហុភាគីនិយម។

នៅពេលសួរថា តើអគ្គលេខាធិការរូបនេះរំពឹង ពីកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃអាទិត្យអំពីការកើនឡើង នៃជម្លោះរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលកំពុងបន្តនោះអ្នកនាំពាក្យ របស់លោក Guterres លោក Stephane Dujarric បានលើកឡើងថា “អ្វីដែលយើង ចង់ឃើញ គឺសំឡេងដ៏រឹងមាំ និងបង្រួបបង្រួម សម្រាប់ការកើន ឡើង ដើម្បីបញ្ឈប់ភាពប្រទូសរ៉ាយ និងការជំរុញ ឱ្យភាគីនានាដើរលើផ្លូវ ដើម្បីរកដំណោះស្រាយ នយោបាយ ចំពោះជម្លោះនេះ ដែលបាន និងកំពុងបន្ត” ។

ដោយបានសុំការអត្ថាធិប្បាយ របស់ អគ្គលេខាធិការ ស្តីពីការពិត ដែលថាសមាជិកក្រុមប្រឹក្សា សន្តិសុខតែមួយ បានរារាំងសំណើ សម្រាប់ ការប្រជុំនៅថ្ងៃសុក្រ ស្តីពីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន តែមួយថ្ងៃបន្ទាប់ពីសមាជិក ក្រុមប្រឹក្សាទាំងអស់ បានសន្យាគាំទ្រពហុភាគី ។

លោក Dujarric បានលើកឡើងថា ប្រមុខយូអិនលោក Guterres មានការព្រួយ បារម្ភអំពីរដ្ឋ ពហុភាគីនិយម“ ដូចដែលយើងបានឃើញ វាក្នុងពេលមានជំងឺរាតត្បាត និងដូចដែលយើងបានឃើញ វានៅក្នុងទិដ្ឋភាពផ្សេងទៀត” ។

លោកបានបន្ថែមថា“ យើងចង់ឃើញរដ្ឋ ជាសមាជិកដាក់ឥរិយាបទ ដែលយើងទាំងអស់គ្នា ត្រូវរស់នៅក្នុងអង្គការនេះ” ។ ទាក់ទងទៅនឹងក្រុមប្រឹក្សាសន្តិសុខ លោកបានលើកឡើងថា ក្រុមប្រឹក្សាកាន់តែឯកភាពគ្នា គឺសម្លេង និងឥទ្ធិពលកាន់តែខ្លាំង។

ក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃទី០៧ ខែឧសភា បានបើកការជជែកវែកញែកថ្នាក់ខ្ពស់ ស្តីពីតម្រូវការ ដើម្បីលើកកម្ពស់ពហុភាគីនិយម ហើយសមាជិក ក្រុមប្រឹក្សាទាំងអស់ បានចេញមុខគាំទ្រវា។ យោងតាមអ្នកការទូតបានឲ្យដឹង ថា ប៉ុន្មានថ្ងៃក្រោយមក សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្ត របស់អ៊ីស្រាអែល បានរារាំងសំណើ សម្រាប់ការប្រជុំក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃសុក្រ ។ ក្រោយមកក្រុមប្រឹក្សាសន្តិសុខបានយល់ ព្រមលើកិច្ចប្រជុំបែបនេះនៅថ្ងៃអាទិត្យ ស្អែកនេះ ៕ដោយ ឈូក បូរ៉ា

To Top