រីយ៉ូ ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីលកាលពីថ្ងៃច័ន្ទ បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៧៨៦នាក់ទៀត ដោយសារជំងឺកូវីដ-១៩ ដែលបង្កើនចំនួនអ្នកស្លាប់ថ្នាក់ជាតិ កើនឡើងដល់ ៤៣៦,៥៣៧ នាក់ ដែលជាការធ្លាក់ចុះក្រោម ១ពាន់នាក់ជាលើកដំបូង។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា យោងតាមក្រសួងបច្ចុប្បន្នប្រេស៊ីល មានអត្រាមរណភាព ២០៨ នាក់ក្នុងចំណោមប្រជាជន ១០០.០០០ នាក់ ។
ទន្ទឹមនឹងនេះដែរការឆ្លងថ្មី មេរោគកូវីដ-១៩ នៅក្នុងប្រទេសប្រេស៊ីល ត្រូវបានរកឃើញចំនួន ២៩,៩១៦ បន្ថែមទៀត ដែលចំនួនឆ្លងសរុប បានកើនឡើងដល់ ១៥,៦៥៧,៣៩១ នាក់នៅទូទាំងប្រទេស។
ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ខ្ពស់បំផុតទី ២ លើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកឆ្លងមេរោគធំជាងគេទី ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា។
ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងជួបប្រទះរលកថ្មី នៃការឆ្លង ដែលបណ្តាលឱ្យមានការកើនឡើងនូវករណីឆ្លង និងការស្លាប់ដោយសារមន្ទីរ ពេទ្យគ្របដណ្តប់ដោយអ្នក ជំងឺស្ទើតែទាំងស្រុងទៅហើយនោះ។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ប្រទេសប្រេស៊ីល បានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដល់ប្រជាជនរបស់ខ្លួនចំនួន ៥៧,៩ លាននាក់ ដោយក្នុងនោះមានចំនួន ១៩,១ លាននាក់បានទទួលវ៉ាក់សាំងទាំងពីរដូស៕
ដោយ ឈូក បូរ៉ា