Covid-19

វៀតណាម ចូលដល់រលកទី៤ នៃការឆ្លងចូល សហគមន៍ នៃមេរោគកូវីដ១៩

បរទេស៖ ក្រសួងសុខាភិបាលប្រទេសវៀតណាម បានបញ្ជាក់ពីការ ឆ្លងក្នុងក្នុងសហគមន៍នៃជំងឺកូវីដ-19 ចំនួន ១៧៣ កាលពីល្ងាចថ្ងៃសុក្រ ដោយបង្កើនចំនួន អ្នកឆ្លងក្នុងរលកថ្មីដល់ទៅ ៣ ៥០៨នាក់ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីនេះ គឺ ១២៣ ករណីត្រូវបានកត់ត្រានៅក្នុងខេត្ត Bac Giang, ២៥ នាក់នៅទីក្រុង ហូជីមិញ , ២០ នាក់ នៅខេត្ត Bac Ninh, ៣ នាក់ នៅទីក្រុងហាណូយនិង ២ នាក់ទៀតនៅខេត្ត Lang Son ។

ករណីឆ្លងនៅទីក្រុង ហាណូយ មានទំនាក់ទំនងផ្ទាល់ ជាមួយអ្នកជំងឺដែលបានបញ្ជាក់ឆ្លងពីមុន ហើយគ្រប់ករណីឆ្លងទាំងអស់នៅខេត្ត Bac Giang និងខេត្ត Bac Ninh ជាប់ទាក់ទងនឹងការផ្ទុះដែលមានស្រាប់នៅតាមសួន ឧស្សាហកម្មរបស់ខេត្ត។

នៅខេត្ត Lang Son មានករណីមួយមានទំនាក់ទំនង ផ្ទាល់ជាមួយអ្នកជំងឺ Covid-19 ហើយមួយករណីទៀតកំពុងស្ថិតក្រោមការតាមដានខាងវេជ្ជសាស្ត្រ។

ប្រទេសវៀតណាម បានចូលទៅក្នុងការឆ្លង ក្នុងសហគមន៍នៃជំងឺកូវីដ-19 រលកទី ៤ នៅថ្ងៃទី ២៧ ខែមេសាហើយចាប់តាំងពីពេលនោះ មកការឆ្លងជំងឺ ចំនួន ៣.៥០៨ ត្រូវបានចុះបញ្ជីនៅក្នុងទីក្រុងនិងខេត្តចំនួន ៣១ ៕ប្រែសម្រួលៈ ណៃ តុលា

To Top