ព័ត៌មានអន្តរជាតិ

ពលរដ្ឋចិន យ៉ាងហោចណាស់ ៧០ភាគរយ នឹងទទួលបានវ៉ាក់សាំងពេញលេញ នៅបំណាច់ឆ្នាំនេះ

ប៉េកាំង៖ យ៉ាងហោចណាស់ ៧០ភាគរយ នៃចំនួនប្រជាជនគោលដៅ នៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថា នឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅដំណាច់ឆ្នាំនេះ នេះបើយោងតាមមន្ត្រីនៃ គណៈកម្មាធិការសុខភាពជាតិ (NHC) ។

លោក Zeng Yixin អនុប្រធាន NHC បានប្រាប់ស៊ីនហួនៅក្នុងបទសម្ភាសន៍ នាពេលថ្មីៗនេះថាករណីឆ្លងជំងឺកូវីដ-១៩ ដែលត្រូវបានរាយការណ៍ ក្នុងពេលថ្មីៗនេះបានបង្ហាញថា ស្ថានភាពបង្ការនិងគ្រប់គ្រង ការរាតត្បាតនៅតែធ្ងន់ធ្ងរដដែល។

ដោយអំពាវនាវដល់សាធារណជន កុំស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង លោកបានលើកឡើងថា កិច្ចខិតខំរួមគ្នាគួរតែត្រូវបានធ្វើឡើង ដើម្បីកសាងមហាកំផែង នៃការចាក់ថ្នាំបង្ការរោគ។

គួរបញ្ជាក់ថា តាមតួលេខរបស់ NHC បានបង្ហាញថាវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ ចំនួន ៧៦៣ លានដូសត្រូវបានគ្រប់គ្រង ប្រើប្រាស់ទូទាំងប្រទេសចិន គិតត្រឹមថ្ងៃសៅរ៍សប្ដាហ៍មុននេះ ៕

ដោយ ឈូក បូរ៉ា

To Top