វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានសង្កត់ធ្ងន់លើភាពចាំបាច់ សម្រាប់ប្រទេសរបស់លោក និងប្រទេសចិន ដើម្បីធ្វើការរួមគ្នា ដើម្បីលុបបំបាត់នុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ នៅក្នុងការសន្ទនា ដ៏កម្ររបស់លោក ជាមួយសមភាគីចិន គឺលោកយ៉ាង ជីឈី កាលពីថ្ងៃសុក្រ ។
យោងតាមក្រសួងការបរទេស បានឱ្យដឹងថាលោក Blinken និងលោក Yang ក៏បានពិភាក្សាអំពីលទ្ធផល នៃការពិនិត្យមើលគោល នយោបាយលើកូរ៉េខាងជើង របស់សហរដ្ឋអាមេរិក ក្នុងការសន្ទនាតាមទូរស័ព្ទ របស់ពួកគេផងដែរ។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា“ លោក Blinken និងលោក Yang បានពិភាក្សាពីការត្រួតពិនិត្យ គោលនយោបាយកូរ៉េខាងជើង របស់សហរដ្ឋអាមេរិក ដោយផ្តោត លើតម្រូវការ សម្រាប់សហរដ្ឋអាមេរិក និងចិន ដើម្បីធ្វើការរួមគ្នា សម្រាប់ការរំសាយ អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
កិច្ចពិភាក្សារវាងលោក Blinken និងលោក Yang បានកើតឡើងជិត ៣ខែបន្ទាប់ពីពួកគេបានជួបគ្នា នៅអាឡាស្កា សម្រាប់កិច្ចពិភាក្សាពីរបូកពីរ ដែលពាក់ព័ន្ធនឹងទីប្រឹក្សាសន្តិសុខជាតិ កំពូលរបស់ប្រទេសទាំងពីរ ។
ការអំពាវនាវនេះធ្វើឡើង ចំពេលមានការប្រជែងគ្នាកាន់តែខ្លាំងឡើង រវាងប្រទេសនានា ដែលមានមន្ត្រីយោធាកំពូលសហរដ្ឋអាមេរិក ជារឿយៗដាក់ស្លាកប្រទេសចិនថា ជា“ ការគំរាមកំហែង” ៕
ដោយ ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999

