ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីព្រមព្រៀង គ្នាទៅលើគោលការណ៍ ជាច្រើនអំពីវិស័យកសិកម្ម និងជលផល

បរទេស៖ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងជលផលទាំងឡាយនៃបណ្តាប្រទេស ជាសមាជិករបស់សហភាពអ៊ឺរ៉ុបកាលពីថ្ងៃអង្គារ ម្សិលមិញនេះ បានឈានទៅដល់កិច្ចព្រមព្រៀង មួយក្នុងការអនុវត្តន៍គោលការណ៍ថ្មីមួយចំនួន។

កិច្ចព្រមព្រៀងដែលត្រូវបានគេដឹងថាធ្វើឡើងនៅក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅក្នុងទីក្រុង Lisbon ប្រទេសប៉ទុយហ្គាល់និង ត្រូវបានយល់ព្រមដោយប្រធានាធិបតី នៃប្រទេសប៉ទុយហ្គាល់ និងក៏ជាប្រធាននៃក្រុមប្រឹក្សាសភាពអ៊ឺរ៉ុបផងដែរ។

លោក Ricardo Santos រដ្ឋមន្ត្រីកសិកម្មរបស់ប៉ទុយហ្គាល់បាននិយាយដែរថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនេះក៏បានធ្វើឡើងដើម្បីពីភាក្សាគ្នាអំពីអនាគតនៃគោលនយោបាយ កសិកម្មទូទៅសម្រាប់ឆ្នាំ២០២៣-២០២៧ផងដែរ។

ដោយឡែករដ្ឋមន្ត្រី កសិកម្មរបស់ប្រទេសអេស្បាញបាននិយាយដែរថា៖ សហគមន៍អ៊ឺរ៉ុបត្រូវតែរក្សាវិស័យជលផលប្រកបដោយ និរន្តរភាពនិងការប្រកួតប្រជែងដែលវានឹងអាចផ្តល់នូវប្រាក់ ចំណូលនិងការងារជាច្រើនសម្រាប់ យើងនាពេលអនាគត៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top