ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតី អាហ្គានីស្ថាន និយាយថា ប្រទេសលោក នឹងល្អប្រសើរ ជាងបើគ្មានវត្តមាន យោធាអាមេរិក

បរទេស ៖ អតីតប្រធានាធិបតី អាហ្គានីស្ថាន លោក Hamid Karzai នៅសប្តាហ៍នេះ បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដែលត្រៀម នឹងចាកចេញពីប្រទេស របស់លោកនោះ នឹងអាចបង្កទៅជាបញ្ហា និងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរជាមិនខាន សម្រាប់សន្តិភាព ក្នុងប្រទេសប៉ុន្តែក៏បញ្ជាក់ដែរថា វានឹងក្លាយទៅជារឿងដ៏ល្អប្រសើរបំផុត មកឲ្យអាហ្គានីស្ថាន ទៅវិញនោះទេ។

ការសម្រេចចិត្តដកទ័ព ចេញក្រោយវត្តមាននៅទីនេះអស់រយៈពេលជិត ២ទសវត្សបានធ្វើឲ្យលោក Karzai និយាយថាប្រទេសរបស់លោក នឹងរស់នៅក្នុង ភាពល្អប្រសើរ ជាងនេះនៅពេល ដែលគ្មានវត្តមាន របស់យោធា បរទេសពីព្រោះថា២០ឆ្នាំ មកហើយដែលពួកគេមក ទីនេះដើម្បីប្រយុទ្ធភេវរកម្មនិងស្តារ ស្ថេរភាពតែមិនមានលទ្ធផលអ្វីឡើយ បែរជាបានត្រឹមភាពបរាជ័យ ហើយពេលនេះ ភេវរកម្មគឺកាន់តែខ្លាំងក្លាដល់ចំណុចខ្ពស់បំផុត មិនធ្លាប់មានទៀតផង។

លោកបន្តថា អាហ្គានីស្ថាន គឺដល់ពេលហើយដើម្បីស្វែងរកឱកាស ក្នុងការការពារខ្លួនឯងនិងថែរក្សា ជីវិតរបស់ពួកយើងដោយខ្លួនឯង ខណៈ ដែលកិច្ចព្រមព្រៀងសន្តិភាព ជាមួយនឹង ក្រុងតាលីបង់ នៅតែបន្តធ្វើឡើងនៅលើយក្តី៕

ប្រែសម្រួល៖ស៊ុនលី

To Top