បរទេស៖ រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះ បានស្នើឲ្យដាក់ចេញទណ្ឌកម្ម លើមន្ត្រីប៉េឡារុសចំនួន៥២ឆ្នាំ ដែលរួមបញ្ចូលទាំងកូនប្រុស របស់លោកប្រធានាធិបតីប៉េឡារុស Alexander Lukashenko នេះបើយោងតាមអត្ថបទលម្អិតនៃ សេចក្តីសម្រេចរបស់អ៊ុយក្រែន ចេញផ្សាយនៅថ្ងៃសុក្រនេះ។
រដ្ឋាភិបាលក្នុងទីក្រុងកៀវ តាមសេចក្តីរាយការណ៍ បានសម្រេចចិត្តនៅថ្ងៃពុធ ដើម្បីស្នើដាក់ទណ្ឌកម្មលើ មន្ត្រីនៃប្រទេសប៉េឡារុស ដែលពាក់ព័ន្ធក្នុងការក្លែងបន្លំ លទ្ធផលការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីឆ្នាំ២០២០ និងការរំលោភបំពានសិទិ្ធមនុស្ស ប៉ុន្តែមិនបានផ្តល់ឈ្មោះ ឬក៏សេចក្តីលម្អិតនោះទេ។

អត្ថបទនៃសេចក្តីសម្រេច របស់អ៊ុយក្រែននាថ្ងៃសុក្រនេះ បាននិយាយថា ទណ្ឌកម្មសេដ្ឋកិច្ចលើមន្ត្រីប៉េឡារុស នឹងត្រូវបានដាក់សម្រាប់រយៈពេល ៣ឆ្នាំ និងរួមបញ្ចូលទាំងបម្រាមមិនឲ្យធ្វើទស្សនកិច្ច ឬក៏ធ្វើដំណើរឆ្លងកាត់ប្រទេសអ៊ុយក្រែន និងការបង្កកទ្រព្យសម្បត្តិ។
គួរបញ្ជាក់ថា ប្រទេសប៉េឡារុស បានប្រឈមមុខនឹងវិបត្តិនយោបាយ ក្រោយការបោះឆ្នោតថ្ងៃទី០៩ ខែសីហា ដែលបណ្ដាលមកពីការចោទប្រកាន់ ពីការក្លែងបន្លំសន្លឹងឆ្នោត បង្កឲ្យមានការតវ៉ាដ៏ធំ ប្រឆាំងលោក Lukashenko ដែលកាន់អំណាចតាំងពីឆ្នាំ១៩៩៤មក ៕
ប្រែសម្រួល៖ ប៉ាង កុង
