បរទេស៖ ក្រសួងសុខាភិបាលសាធារណៈ របស់ប្រទេសថៃ បាននិយាយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា មានអ្នកស្លាប់ចំនួន ៩៨ នាក់ ដោយសារជំងឺ Covid-១៩ និង មានករណីឆ្លងថ្មីចំនួន ៩ ១៨៦ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា មានចំនួន ករណីឆ្លងថ្មី ៩.១០៧ ករណី គឺត្រូវបានរកឃើញនៅក្នុងចំណោមប្រជាជនទូទៅ និង ៧៩ នាក់ រកឃើញក្នុងចំណោមអ្នកទោសក្នុងពន្ធនាគារ។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ក៏មានអ្នកជំងឺ Covid-19 ចំនួន ៥ ៥៤៣ នាក់ បានជាសះស្បើយ ហើយត្រូវបានបញ្ជូនចេញ ពីមន្ទីរពេទ្យ។
សូមជម្រាបផងដែរថា ចំនួនអ្នកស្លាប់ដោយសារជំងឹកូវីដ១៩ នៅប្រទេសថៃ ក្នុងរលកទី៣ បានកើនឡើងដល់ ២ ៩៣៨ នាក់ ហើយបើគិតពីអ្នកស្លាប់សរុបរាប់ ពីការឆ្លងរាលដាលនៃជំងឺរាតត្បាតកាលពីដើមឆ្នាំ គឺកើនដល់ ៣.០៣២ នាក់៕ប្រែសម្រួលៈ ណៃ ថៃ
