ព័ត៌មានអន្តរជាតិ

អាមេរិក មិនទទួលយកផែនការបោះឆ្នោត របស់មីយ៉ាន់ម៉ា ឡើយនិងស្នើសុំសំពាធបន្ថែមពីអាស៊ាន (Video)

" "

បរទេស៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ម្សិលមិញនេះ បានបញ្ជាក់ហើយថា ខ្លួននឹងមិនទទួលយកផែនការបោះឆ្នោតរបស់រដ្ឋាភិបាល យោធានៃប្រទេសមីយ៉ាន់ម៉ា ឡើយដែលបានដាក់រយៈពេលរៀបចំ រហូតទៅដល់២ឆ្នាំ ហើយក្នុងនោះផងដែររដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិកលោក Antony Blinken ក៏បានចេញមកអំពាវនាវឲ្យ មានការដាក់សំពាធបន្ថែមពីសំណាក់រដ្ឋាភិបាល ក្នុងតំបន់អាស៊ានផងដែរ។

លោក Blinken បានចូលរួមនៅក្នុងកិច្ចប្រជុំតាមអនឡាញ មួយដែលមានរយៈពេល១ សប្តាហ៍កន្លងមកហើយជាមួយនឹងបណ្តារដ្ឋមន្ត្រីការបរទេស នៃសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលជាយុទ្ធសាស្ត្រ មួយផងដែររបស់អាមេរិក ក្នុងការជាប់ទំនាក់ទំនងជាមួយ នឹងតំបន់មួយនេះក្នុងការប្រជែងពាណិជ្ជកម្ម និងឥទ្ធិពលជាមួយនឹងប្រទេសចិន។

" "

គួរឲ្យដឹងដែរថាមុននៃកិច្ចប្រជុំនេះ រដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា បានប្រកាសថា នឹងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តធម៍មួយនៅក្រោយពេលដែល ពេលវេលាកំណត់នៃការដាក់ប្រទេសក្នុងកម្រិតប្រកាស អាសន្នត្រូវបានបញ្ចប់ទៅនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។

" "

មន្ត្រីជាន់ខ្ពស់អាមេរិក បានប្រតិកម្មទៅនឹងផែនការនេះ ហើយបានអំពាវនាវឲ្យបណ្តា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការប្រឹងប្រែងដាក់សំពាធ ទៅលើរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលកំពុងព្យាយាមអូសបន្លាយ ពេលវេលា ដើម្បីតែផលប្រយោជន៍ ផ្ទាល់របស់ខ្លួនក្រុមបក្សពួករបស់គេប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top