បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា វិរុសកូវីដពូជក្លាយថ្មី Delta Variant មកដល់ពេលនេះ ត្រូវបានគេប៉ាន់
ប្រមាណថាគឺមានចំនួនរហូតទៅដល់៩៣,៤ភាគរយ នៃចំនួនអ្នកឆ្លងថ្មីទាំងអស់ នៅទូទាំងសហរដ្ឋអាមេរិក នៅអំឡុងពេល២សប្តាហ៍ ចុងក្រោយនេះ។
ចំនួននេះ ត្រូវបានគេដឹងថា មានកម្រិតខ្ពស់ជាងផ្នែកខ្លះ នៃប្រទេសដែលបានបញ្ចេញតួលេខ ចុងក្រោយគិតត្រឹមថ្ងៃទី៣១ ខែកក្កដាកន្លងមក នេះខណៈ ដែលនៅរដ្ឋជាច្រើនដូចជា Iowa, Kansas, Missouri និង Nebraska វិញវិរុសពូជថ្មីនេះបានឆ្លងលើសពី៩៨ភាគរយនៃករណីថ្មីរួចទៅហើយ។
គួរឲ្យដឹងដែរថា ចំនួនឆ្លងថ្មីជាប្រចាំថ្ងៃមធ្យម ប្រមាណជា៦៦ ៦០៦នាក់ក្នុងមួយថ្ងៃ ក្នុងរយៈពេល២សប្តាហ៍ ចុងក្រោយនេះពីតួលេខ ជាមធ្យមចាស់៤០ ៥៩៧ នាក់ឬ ក្នុងអត្រាកើនឡើងប្រមាណជា ៦៤ភាគរយ ដែលវាបានបង្ហាញពីកម្លាំងឆ្លង នៃវិរុសពូជថ្មីនេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី