ព័ត៌មានអន្តរជាតិ

រដ្ឋបាលប្រធានាធិបតី អាមេរិកលោក ចូ បៃដិន យល់ព្រមលក់សព្វាវុធ ជាលើកដំបូង ទៅឱ្យកោះតៃវ៉ាន់

បរទេស ៖ កាលពីចុងឆ្នាំមុន ក្រសួងការបរទេសចិនបានដាក់ទណ្ឌកម្មលើអ្នកម៉ៅការការពារជាតិ អាមេរិកមួយចំនួន រួមទាំងក្រុមហ៊ុន Lockheed Martin បន្ទាប់ពីបានដឹងថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានយល់ព្រមលក់អាវុធ ទៅឱ្យតៃវ៉ាន់ក្នុងតម្លៃ ១,៨ ពាន់លានដុល្លារ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការបរទេសអាមេរិកបានយល់ព្រមលក់អាវុធតម្លៃ ៧៥០ លានដុល្លារទៅឱ្យការិយាល័យ តំណាងសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិ នៅសហរដ្ឋអាមេរិក (TECRO) សម្រាប់រថក្រោះ ធុនមធ្យម ១៥៥ មីលីមែត្រ និងឧបករណ៍ទាក់ទងផ្សេងទៀត ។ នេះបើតាមទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ របស់មន្ទីរបញ្ចកោណ បានប្រកាសនៅក្នុងសេចក្តី ប្រកាសព័ត៌មានកាលពីថ្ងៃពុធ។

ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ បានសាទរ ចំពោះវឌ្ឍនភាពរបស់រដ្ឋបាលលោក ចូ បៃដិន លើបញ្ហានេះដោយលើក ហេតុផលនៅលើបណ្តាញ សង្គមធ្វីតធ័រថា ការលក់អាវុធអាចធ្វើឱ្យប្រទេសនេះរក្សាបាននូវការការពារខ្លួនឯង និង សន្តិភាពនិងស្ថិរភាពក្នុងតំបន់៕
ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top