Breaking News: នាយករដ្ឋមន្រ្តី ជប៉ុន Yoshihide Suga និយាយថា លោក នឹងចុះចេញពីតំណែង ជាប្រធានគណបក្សនៅខែនេះ ដោយបញ្ចប់អាណត្តិរបស់លោក ប្រកបដោយប្រសិទ្ធភាព បន្ទាប់ពី តែមួយឆ្នាំប៉ុណ្ណោះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារបារាំង AFP។
Suga បានប្រកាសពី ចេតនាលាលែងពីតំណែង នៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់សមាជិកជាន់ខ្ពស់ នៃគណបក្សប្រជាធិបតេយ្យសេរីនិយម ដែលកំពុងកាន់អំណាច។