តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះបានរាយការណ៍ ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៥.២៩៤ករណី ដែលនាំឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសកើនឡើងដល់ ៥,៥០៨.៨៨៥នាក់ ។
គិតរហូតមកដល់ពេលនេះ ជំងឺរាតត្បាតបានឆក់យក អាយុជីវិតមនុស្សចំនួន ១១៨.៧៩២នាក់ នៅក្នុងប្រទេស បន្ទាប់ពីអ្នកស្លាប់បន្ថែមទៀតចំនួន ២៨៤នាក់ ត្រូវបានចុះក្នុងបញ្ជីក្នងរយៈពេល ២៤ ម៉ោងចុងក្រោយ ។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាព របស់ក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្ត្រអ៊ីរ៉ង់ បានឲ្យដឹងយ៉ាងដូច្នេះ ។

មនុស្សសរុបចំនួន ៤.៨៩៧.៨៧៦នាក់ បានជាសះស្បើយពីជំងឺនេះ ឬត្រូវបានអនុញ្ញាតឱ្យចេញពី មន្ទីរពេទ្យនៅទូទាំងប្រទេស ខណៈដែល៦.៥០២នាក់ នៅតែបន្តស្ថិតនៅក្នុងបន្ទប់ថែទាំ បន្ទាន់នៅឡើយ ។
គិតត្រឹមថ្ងៃសុក្រនេះ ជនជាតិអ៊ីរ៉ង់ចំនួន ៣៤.០០៧.៣៨០នាក់ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដំបូងបង្អស់ ខណៈដែលចំនួន ១៥.០៩៣.២៩២នាក់ បានទទួល២ដូស ។
ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ពីករណី ដំបូងនៃជំងឺកូវីដ-១៩ របស់ខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
