ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជូនយន្តហោះប្រតិកម្មឡើង តាមយន្តហោះទម្លាក់គ្រាប់បែក របស់អាមេរិក ដែលហោះនៅពីលើដែន មហាសមុទ្រប៉ាស៊ីហ្វិក

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ថា យន្តហោះវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃអាទិត្យនេះ ហោះឡើងតាមអមដំណើរយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក១គ្រឿងនៅលើដែនទឹកអព្យាក្រឹតនៃមហាសមុទ្រប៉ាស៊ីហ្វិក ។ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងដូច្នេះ ។


ក្រសួងបានឲ្យដឹងថា ប្រព័ន្ធរ៉ាដារបស់រុស្ស៊ីបានរកឃើញគោលដៅអាកាសមួយដែលចូលមកជិតព្រំដែនរុស្ស៊ី នៅលើមហាសមុទ្រប៉ាស៊ីហ្វិក ហើយយន្តហោះចម្បាំង Su-35S ចំនួន៣គ្រឿងនៃតំបន់យោធាខាងកើតនៃប្រទេសរុស្ស៊ី បានធ្វើការឆ្លើយតបវិញភ្លាមៗ ។

អ្នកបើកយន្តហោះរបស់រុស្ស៊ី បានកំណត់គោលដៅអាកាសថា ជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52H របស់ទ័ពអាកាសសហរដ្ឋអាមេរិក ហើយបន្ទាប់មកបានបញ្ជូនយន្តហោះឡើងទៅ ។


មិនមានការរំលោភព្រំដែនរុស្ស៊ី ត្រូវបានអនុញ្ញាតទេ ហើយការហោះហើររបស់យន្តហោះរុស្ស៊ី បានគោរពយ៉ាងតឹងរ៉ឹងជាមួយច្បាប់អន្តរជាតិសម្រាប់ការប្រើប្រាស់ដែនអាកាស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top