បរទេស ៖ នៅក្នុងព្រឹតិ្តការណ៍តាំងពិពណ៍លើវិស័យ អាកាសចរដ៏ធំបំផុត របស់ប្រទេសចិន កាលពីដើមសប្តាហ៍កន្លងមក និងកំពុងបន្តនោះគេសង្កេតឃើញថា ក្រុមហ៊ុនផ្តល់សេវាកម្ម ថែរក្សានិងជួសជុល យន្តហោះធំរបស់អ៊ឺរ៉ុប បាននាំគ្នា ប្រញាប់ប្រញាល់ ក្នុងការចុះ
កុងត្រាថ្មីជាមួយ នឹងអតិថិជនជាជនជាតិចិន យ៉ាងច្រើរំពឹងទុកថា អាចទាញ យកប្រយោជន៍ពីទីផ្សារ យក្សមួយនេះ ។
ការវិលត្រឡប់និងងើបឡើងវិញ នៃសកម្មភាពធ្វើដំណើរតាមអាកាសនៅក្នុងប្រទេសចិន បានស្ទុះឡើងវិញខ្លាំង ស្មើទៅនឹងកម្រិតមុនកូវីដជាធម្មតា ខណៈដែលបណ្តាប្រទេស ជាច្រើនលោកនៅបន្តប៉ះពាល់ខ្លាំង នៅឡើយដែលជា ហេតុធ្វើឲ្យទីផ្សារប្រទេសចិន កាន់តែ
មានសារៈសំខាន់ក្នុងការផ្តល់ប្រាក់ចំណូល ទៅដល់ក្រុមហ៊ុនលោក ខាងលិចក្រោយពេលដែលពួកគេបាន ខាតបង់យ៉ាងធំធេង រយៈពេល២ឆ្នាំចុងក្រោយនេះ ។
គួរឲ្យដឹងដែរថា បើយោងតាមក្រុមអ្នកជំនាញ ដែលមានរួមទាំងក្រុមហ៊ុន Boeing ផងបានជឿជាក់ថា អាកាសចិននៅក្នុងឆ្នាំ២០៤០ ខាងមុខ
នឹងត្រូវការយន្តហោះថ្មី យ៉ាងហោចណាស់៨៧០០គ្រឿង បន្ថែមទៀតដែលមានតម្លៃ រហូតទៅដល់១,៤៧ទ្រីលានដុល្លារ ៕
ប្រែសម្រួល៖ស៊ុនលី