តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានជំរុញឱ្យប្រធានាធិបតី កូរ៉េខាងត្បូង លោក មូន ជេអ៊ីន ដើម្បីផ្តួចផ្តើមគំនិត ដើម្បីដោះស្រាយ ជម្លោះទ្វេភាគី លើបញ្ហាសំណងសម័យសង្គ្រាម។
ថ្លែងទៅកាន់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សា តាមទូរស័ព្ទលើកដំបូង របស់ពួកគេ ចាប់តាំងពីលោក គីស៊ីដា ឡើងកាន់តំណែងកាលពីសប្តាហ៍មុន មេដឹកនាំជប៉ុនរូបនេះ បានលើកឡើងថាលោកបានជំរុញយ៉ាងខ្លាំងដល់ប្រទេសកូរ៉េខាងត្បូង ឱ្យចាត់វិធានការសមស្រប ហើយទំនាក់ទំនងទ្វេភាគី ស្ថិតក្នុងស្ថានភាពពិបាកបំផុត។
នៅក្នុងការពិភាក្សាប្រហែល ៣៥ នាទីលោក គីស៊ីដា បានលើកឡើងថា លោក និងលោកមូន បានយល់ព្រមសហការជាមួយសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តទៅវិញទៅមក ដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង ដែលថ្មីៗនេះបានបន្តការសាកល្បងមីស៊ីលផ្លោង។
នេះគឺជាការសន្ទនាលើកដំបូងរវាងមេដឹកនាំជប៉ុននិងកូរ៉េខាងត្បូង ចាប់តាំងពីលោកមូន បានលើកឡើងដោយសង្ខេបជាមួយអ្នកកាន់តំណែងមុនរបស់លោក គីស៊ីដា គឺលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គានៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង ៧ នៃចក្រភពអង់គ្លេស កាលពីខែមិថុនា។
លោក គីស៊ីដា ក៏បានឲ្យដឹងផងដែរថា លោកបានសុំលោកមូន សម្រាប់ការគាំទ្ររបស់កូរ៉េខាងត្បូងនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការទៅយកជនជាតិដែលត្រូវបានកូរ៉េខាងជើង ចាប់ជំរិតនៅទសវត្សឆ្នាំ ១៩៧០ និង ១៩៨០ ។
លោក គីស៊ីដា បានលើកឡើងថា បច្ចុប្បន្ននេះមិនមានគម្រោង សម្រាប់ជំនួបផ្ទាល់រវាងអ្នកទាំងពីរឡើយ។ ទំនាក់ទំនងតូក្យូ-សេអ៊ូល កាន់តែយ៉ាប់យ៉ឺនយ៉ាងខ្លាំងនៅចុងឆ្នាំ ២០១៨ បន្ទាប់ពីតុលាការកំពូលរបស់កូរ៉េខាងត្បូង បានបង្គាប់ឱ្យក្រុមហ៊ុនជប៉ុនមួយសងថ្លៃខូចខាត ចំពោះពលកម្មដោយបង្ខំក្នុងសម័យអាណានិគមជប៉ុននៅឧបទ្វីបកូរ៉េពីឆ្នាំ ១៩១០ ដល់ ១៩៤៥ ។
ប្រទេសជប៉ុន រក្សាបញ្ហាសំណងត្រូវបានដោះស្រាយ“ ទាំងស្រុង និងចុងក្រោយ” ដោយកិច្ចព្រមព្រៀងទ្វេភាគីឆ្នាំ ១៩៦៥ ដែលបានផ្តល់ជំនួយហិរញ្ញវត្ថុដល់កូរ៉េខាងត្បូង ហើយបានអំពាវនាវឱ្យរដ្ឋបាលលោក មូន ជេអ៊ីន ដោះស្រាយបញ្ហានេះ៕
ដោយ ឈូក បូរ៉ា