បរទេស៖ សមាជិកព្រឹទ្ធសភាអាមេរិកពីររូប នាពេលថ្មីៗនេះ បានជំរុញលោកប្រធានាធិបតី ចូ បៃដិន ឲ្យវៀរលែងការ ដាក់ទណ្ឌកម្មលើប្រទេសឥណ្ឌា ជុំវិញការទិញប្រព័ន្ធ ការពារដែនអាកាសរុស្ស៊ី S-400 ដោយនិយាយថា ចំណាត់ការពិន័យបែបនេះ នឹងបង្កគ្រោះដល់ កិច្ចសហប្រតិបត្តិការគ្នា ដែលកំពុងតែរីកចម្រើនឡើង។
ប្រទេសឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ៥,៥ពាន់លានដុល្លារ ជាមួយប្រទេសរុស្ស៊ី នៅក្នុងឆ្នាំ២០១៨ ទិញយកប្រព័ន្ធមីស៊ីលវាយប្រហារ ពីដីទៅក្នុងអាកាស សម្រាប់ការពារទប់ទល់ នឹងប៉ាគីស្ថាននិងចិន ដែលជាសត្រូវជាយូរមកហើយរបស់ខ្លួន ហើយបច្ចុប្បន្នឥណ្ឌា កំពុងតែជាប់គាំងលើ ជម្លោះព្រំដែនជាមួយ។
ការបញ្ជាទិញដែលស្នើឡើង តាមសេចក្តីរាយការណ៍ បានការប៉ះទង្គិចជាមួយសហរដ្ឋអាមេរិក ដែលបានអនុម័តច្បាប់មួយ ក្នុងឆ្នាំ២០១៧ ចែងថា ប្រទេសណាមួយ ចូលទៅពាក់ព័ន្ធក្នុងវិស័យការពារជាតិ និងចារកម្មរុស្ស៊ី អាចនឹងប្រឈមមុខ ជាមួយនឹងទណ្ឌកម្ម។
សមាជិកព្រឹទ្ធសភាមក ពីគណបក្សសាធារណរដ្ឋ លោក John Cornyn និងលោក Mark Warner មកពីគណបក្សលទ្ធិប្រជាធិបតេយ្យ បានសរសេរលិខិតមួយជូនដល់លោក បៃដិន នៅថ្ងៃអង្គារ ដោយស្នើឲ្យមានការលើកលែង ផ្អែកលើសន្តិសុខជាតិ និងសហប្រតិបត្តិការ កាន់តែរីកចម្រើនឡើង ៕
ប្រែសម្រួល៖ ប៉ាង កុង