ព័ត៌មានអន្តរជាតិ

ប្រទេសឥណ្ឌា ព្រមានចិន ប្រឆាំងនឹងការផ្លាស់ប្តូរ ស្ថានភាព នៅតំបន់ព្រំដែន LAC ក្រោមលេស នៃច្បាប់ព្រំដែនថ្មី

បរទេស​ ៖ រដ្ឋាភិបាលឥណ្ឌា បានសម្តែងការព្រួយបារម្ភ ចំពោះច្បាប់ព្រំដែនគោកថ្មី របស់ប្រទេសចិន ដែលអាចប៉ះពាល់ដល់ភាពតានតឹង ព្រំដែនរវាងប្រទេសទាំងពីរ ដោយហៅច្បាប់នេះថាជា “ចលនា ឬធ្វើឡើង ដោយឯកតោភាគី”។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ច្បាប់នេះចែងថា ចិនគោរពតាមសន្ធិសញ្ញា ដែលបានកំណត់ ឬបានចូល រួមដោយបរទេស លើកិច្ចការព្រំដែនគោក។ វាក៏មានបទប្បញ្ញត្តិ ដើម្បីរៀបចំស្រុកនៅតំបន់ព្រំដែន ឡើងវិញផងដែរ។

ភាគីឥណ្ឌាគឺលោក Arindam Bagchi អ្នកនាំពាក្យក្រសួង កិច្ចការផ្ទៃក្នុង បានលើកឡើង ថា «យើងរំពឹងថាប្រទេសចិន នឹងជៀសវាង ការធ្វើសកម្មភាពក្រោមលេស នៃច្បាប់នេះ ដែលអាចផ្លាស់ប្តូរជាឯកតោភាគី នូវស្ថានភាពនៅក្នុងតំបន់ព្រំដែន ឥណ្ឌា-ចិន»៕

ប្រែសម្រួលៈ ណៃ តុលា

To Top