ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស ចិននិងឥណ្ឌូនេស៊ី បង្ហាញក្តីបារម្ភ ចំពោះ កិច្ចព្រមព្រៀងAUKUS

បរទេស៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងសមភាគីលោកស្រី Retno Marsudi បានជួបពិភាក្សាគ្នាកាលពីថ្ងៃសុក្រ ដើម្បីបង្ហាញនូវក្តីព្រួយបារម្ភដូចគ្នា ទៅលើបញ្ហាធំៗមួយចំនួន ដែលក្នុងនោះ ក៏មានបញ្ហាកិច្ចព្រមព្រៀងនាវាមុជទឹក អាចបំពាក់ក្បាលគ្រាប់ នុយក្លេអ៊ែរ AUKUS ផងដែរ។

លោក Wang ដែលកំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសអ៊ីតាលី និងក៏ត្រៀមដើម្បីចូលរួម កិច្ចប្រជូំ G20 ផងនោះបានធ្វើការលើកសរសើរយ៉ាងខ្លាំង ចំពោះទំនាក់ទំនងទ្វេភាគី រវាងប្រទេសចិននិងឥណ្ឌូនេស៊ី
ហើយអះអាងថា មកដល់ពេលនេះទំនាក់ទំនងមួយនេះ កំពុងវិវត្តិកាន់តែរលូន ស្របទៅតាមគោលការណ៍ យុទ្ធសាស្ត្ររួមគ្នា។

ភាគីចិននិងឥណ្ឌូនេស៊ី បានធ្វើការបង្ហាញនូវក្តីបារម្ភរួមគ្នាខ្លាំង ជាពិសេសទៅលើបញ្ហានៃកិច្ចព្រមព្រៀង ទិញលក់នាវាមុជទឹកដោយ អូស្ត្រាលីនិងអង់គ្លេស ពីអាមេរិក នាពេលកន្លងមកនោះ ខណៈដែលឥណ្ឌូនេស៊ីកំពុងត្រៀម
ខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ G20 នៅឆ្នាំក្រោយ។

ផ្ទាំងពាណិជ្ជកម្ម

ភាគីទាំងពីរបានបន្តទៀតថា នឹងប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយគ្នា ដើម្បីលើកកំពស់ G20 ឲ្យកាន់តែទទួលបាននូវលទ្ធផលល្អប្រសើរ ព្រមទាំងដោះស្រាយបញ្ហាប្រឈម និងតូចធំគ្រប់ទាំងអស់ ឲ្យបានកាន់តែមានប្រសិទ្ធភាព៕

ប្រែសម្រួល៖ស៊ុនលី

To Top
×