ព័ត៌មានអន្តរជាតិ

ដើម្បីប្រឆាំងចិន, អាមេរិកនឹងធ្វើទំនើប កម្មហេដ្ឋារចនាសម្ព័ន្ធយោធា បង្កើតមូលដ្ឋានថ្មីនៅអូស្ត្រាលី និង កោះ Guam

បរទេស៖ កាលពីខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Joe Biden បានស្នើឱ្យរដ្ឋមន្ត្រីការពារជាតិ Lloyd Austin “ធ្វើការពិនិត្យឡើងវិញនូវឥរិយាបថជាសាកល ដើម្បីធានាថា ការបោះជំហានរបស់សមាជិកសេវាកម្មអាមេរិកទូទាំងពិភពលោកមានទំហំត្រឹមត្រូវ និងគាំទ្រយុទ្ធសាស្ត្រ”។ មន្ទីរបញ្ចកោណនិយាយថា ការពិនិត្យឡើងវិញនេះនឹងជួយខ្លួន “បែងចែកកម្លាំងយោធាល្អបំផុតក្នុងការស្វែងរកផលប្រយោជន៍ជាតិរបស់យើង”។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់មន្ត្រីមន្ទីរបញ្ចកោណកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើម “ការកែលម្អហេដ្ឋារចនាសម្ព័ន្ធជាច្រើន” នៅក្នុងប្រទេសអូស្ត្រាលី និងកោះ Guam ដែលនឹងរួមបញ្ចូលការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធយោធាបច្ចុប្បន្ន និងការអភិវឌ្ឍមូលដ្ឋានថ្មីនៅក្នុងតំបន់។

បណ្ឌិត Mara Karlin អនុរដ្ឋលេខាធិការស្តីទីនៃក្រសួងការពារជាតិទទួលបន្ទុកគោលនយោបាយ បាននិយាយថា នៅប្រទេសអូស្ត្រាលី អ្នកនឹងឃើញការដាក់ពង្រាយយន្តហោះចម្បាំងបង្វិល និងយន្តហោះទម្លាក់គ្រាប់បែកថ្មី។ អ្នកនឹងឃើញការហ្វឹកហ្វឺនកងកម្លាំងជើងគោក និងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកភស្តុភារ»។

លោកស្រី Mara Karlin កំពុងបង្ហាញពីលទ្ធផលដំបូងនៃការត្រួតពិនិត្យឥរិយាបថសកល ដែលនាងបាននិយាយថាត្រូវបាន “យល់ព្រម” ដោយប្រធានាធិបតី Joe Biden ៕

ប្រែសម្រួលៈ ណៃ តុលា

To Top