បរទេស៖ គណៈកម្មាធិការមជ្ឈិមយោធា (អាណត្តិ ២០២០-២០២៥) បានបើកកិច្ចប្រជុំលើកទី៣ នៅទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិនិត្យការអនុវត្តភារកិច្ចយោធា និងការពារជាតិក្នុងឆ្នាំ ២០២១។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចប្រជុំដែលដឹកនាំដោយអគ្គលេខាបក្ស លោក Nguyen Phu Trong...
បរទេស៖ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានចុះក្នុងបញ្ជីខ្មៅទៅលើក្រុមហ៊ុន និងវិទ្យាស្ថានស្រាវជ្រាវរបស់ចិនចំនួន 34 ដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់វិទ្យាស្ថានមួយដែលមានឈ្មោះថា បានបង្កើត “អាវុធគ្រប់គ្រងខួរក្បាល” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា វិទ្យាស្ថាន និងក្រុមហ៊ុនរបស់ចិនត្រូវបានបញ្ចូលទៅក្នុង ‘បញ្ជីអង្គភាព’ របស់ក្រសួងកាលពីថ្ងៃពុធ ដោយបានចូលរួមជាមួយអាជីវកម្មចិនច្រើនជាង 260 រួមទាំងក្រុមហ៊ុនទូរស័ព្ទ smartphone...
បរទេស៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនយន្តហោះចម្បាំងទៅកាន់ប្រទេសរូម៉ានី ដើម្បីល្បាតលើដែនអាកាសក្បែរព្រំដែនរបស់រុស្ស៊ី ដែលជាផ្នែកនៃបេសកកម្មរបស់អង្គការណាតូ ដែលត្រូវបានរចនាឡើងដើម្បីរារាំងទីក្រុងម៉ូស្គូនៅក្នុងតំបន់សមុទ្រខ្មៅ និងជុំវិញអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា យន្តហោះចម្បាំង F-15E Strike Eagles មកពីកងវរសេនាតូចប្រយុទ្ធទី ៣៣៦ បានចុះចតនៅអាកាសយានដ្ឋាន Campia Turzii នៅកណ្តាលប្រទេសរ៉ូម៉ានីកាលពីថ្ងៃពុធ។...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ថា កងកម្លាំងសន្តិសុខតួកគី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ នៅថ្ងៃព្រហស្បតិ៍នេះ ដែលគេសង្ស័យថា ជាសមាជិកនៃក្រុមរដ្ឋអ៊ីស្លាម ហៅកាត់(IS) នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងវប្បធម៌របស់ប្រទេសតួកគី នៅទីក្រុងអ៊ីស្តង់ប៊ុល ។ ទីភ្នាក់ងារព័ត៌មាន Ihlas បានឲ្យដឹងថា អង្គភាពប៉ូលិសបានធ្វើប្រតិបត្តិការក្នុងពេលដំណាលគ្នានៅក្នុងស្រុកចំនួន៩ និងចាប់បានជនសង្ស័យចំនួន១៤នាក់ ក្នុងនោះមានជនបរទេសចំនួន១៣នាក់ ដែលអត្តសញ្ញាណមិនច្បាស់លាស់នោះទេ...
បរទេស៖ ប្រទេសលីទុយអានី នឹងស្នើឲ្យមេដឹកនាំអឺរ៉ុប ជួយប្រឆាំងនឹងសម្ពាធពីចិន ក្រោយគណៈប្រតិភូលីទុយអានី និងអ្នកនៅក្នុងបន្ទុក បានចាកចេញពីប្រទេសចិន ក្នុងដំណើរចាកចេញដ៏រហ័ស និងស្របពេលមានការបដិសេធ ពីទីក្រុងប៉េកាំងថា មិនមានក្តីព្រួយបារម្ភសម្រាប់ សុវត្ថិភាពមន្ត្រីការទូតលីទុយអានីនោះទេ។ ទីប្រឹក្សារបស់ប្រធានាធិបតីលីទុយអានី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយ សាធារណៈលីទុយអានីថា មេដឹកនាំប្រទេសលីទុយអានី នឹងស្នើសុំឲ្យសមភាគីអឺរ៉ុបនានាជួយ។ លោកស្រី Asta Skaisgiryte បាននិយាយយ៉ាងដូច្នេះថា...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅតែរក្សាជំហរចំពោះការដាក់ចេញ វ៉ាក់សាំងកាតព្វកិច្ច ខណៈដែលប្រជាជនបារាំងរាប់លាននាក់នៅតែមិនទាន់បានចាក់វ៉ាក់សាំង ទោះបីជាមានករណីឆ្លងវីរុសកើនឡើងក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នៅ ពេលសួរដោយប៉ុស្តិ៍ទូរទស្សន៍បារាំង TF1 និង LCI កាលពីថ្ងៃពុធថាតើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នឹងក្លាយជាកាតព្វកិច្ចនាពេលអនាគតឬអត់នោះ លោក...
បរទេស៖ ធនាគារពិភពលោក World Bank នៅថ្ងៃពុធម្សិលមិញនេះបានប្រកាសថានឹងបញ្ចេញកញ្ចប់លុយ ប្រមាណជា៩៣ពាន់លានដុល្លារ នៃសមាគមន៍អភិវឌ្ឍអន្តរជាតិឬ IDA ដើម្បីជួយ ទៅដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបក្នុង ការប្រយុទ្ធប្រឆាំងទៅនឹងការរាតត្បាតនៃវិរុសកូវីដ។ IDA របស់ World Bank ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៦០ដែលមានគោលបំណងសំខាន់ជួយ ដល់បណ្តាប្រទេសក្រីក្រតាមរយៈ ការផ្តល់ជាកញ្ចប់ប្រាក់ជំនួយចាប់ពីការប្រាក់កម្រិតទាបរហូតដល់ គ្មានការប្រាក់ផងសំដៅពង្រីកកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនិងធ្វើឲ្យប្រសើរឡើងនៃជីវិតរស់នៅរបស់មនុស្ស។ គួររំលឹកដែរថាកញ្ចប់ជំនួយលើកទី១៩របស់ IDA...
លោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់ថ្លែងថា “៤០ឆ្នាំកន្លងទៅនេះ ខ្ញុំធ្លាប់ធ្វើការងារនៅស្រុក ទីក្រុង ខេត្តនិងមជ្ឈិមចិន ការងារកាត់បន្ថយភាពក្រីក្រ ជាការងារសំខាន់របស់ខ្ញុំ ជាប់រហូតមក។” ខាងក្រោមនេះ គឺរឿងរ៉ាវស្តីពីលោក Xi Jinping ដឹកនាំប្រជាជនចេញផុតពីភាពក្រីក្រ៖ អេកូបរិស្ថានដ៏ល្អ អាចនាំមកនូវប្រាក់ចំណូល។ បឹង Chagan ជាបឹងក្នុងតំបន់ដីគោកធំបំផុត នៅខេត្តJilin...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាកងកម្លាំងយោធា របស់សហរដ្ឋអាមេរិក បានធ្វើការបាញ់ទំលាក់ដ្រូនមួយគ្រឿង ដែលជឿជាក់ថា បានបង្កការគម្រាមកំហែង ទៅដល់ទីតាំងមូលដ្ឋានទ័ពរបស់ខ្លួន នៅភាគខាងត្បូង ប្រទេសស៊ីរី។ ការបាញ់ទំលាក់ដ្រូននេះ ត្រូវបានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមូលដ្ឋានទ័ពដដែលនេះ ធ្លាប់បានទទួលរងការវាយប្រហារ ដោយដ្រូនជាច្រើនគ្រឿង បូករួមទាំងគ្រាប់រ៉ូកែតផង។ អ្នកនាំពាក្យរបស់យោធាអាមេរិក បាននិយាយថាដ្រូន២គ្រឿង បានធ្វើដំណើរចូលដល់ដែនអាកាស នៃមូលដ្ឋានទ័ពរបស់ខ្លួន ហើយជាលទ្ធផលកងកម្លាំងបានសម្រេចចិត្ត...
ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានបើកដំណើរការ ទីស្នាក់ការអ្នកកាសែត ប្រចាំក្រុងម៉ាណាហ្កា រដ្ឋធានីប្រទេសនីការ៉ាហ្កាជាផ្លូវការ ។ ក្នុងពិធីសម្ពោធបើក តំណាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងតំណាងគណៈកម្មាធិការ ទូរគមនាគមន៍និងកិច្ចការស៊ីវិល នីការ៉ាហ្កា បានចុះហត្ថលេខាជាផ្លូវការ លើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរ នេះ...