ព័ត៌មានអន្តរជាតិ

ការកើនឡើង នៃអំពើហឹង្សា ដោយកាំភ្លើង បង្ហាញពីបញ្ហាសង្គម និងនយោបាយ ដែលចាក់ឫស យ៉ាងជ្រៅនៅក្នុង សហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ បណ្តាញព័ត៌មានខ្សែកាប (CNN) បានរាយការណ៍កាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិក បានឃើញអំពើហិង្សា ដោយកាំភ្លើងកាន់តែកើនឡើងនៅឆ្នាំ២០២១ ដែលបានលាតត្រដាងបញ្ហាសង្គម និងនយោបាយដ៏ស៊ីជម្រៅរបស់ប្រទេសនេះ។

ឆ្នាំ២០២១ គឺជាឆ្នាំដ៏ឃោរឃៅសម្រាប់អំពើហឹង្សាដោយកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក ដែលជាង ២ភាគ៣ នៃទីក្រុងដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសនេះ បានឃើញអំពើមនុស្សឃាតយ៉ាងច្រើន ក្នុងឆ្នាំ២០២១ នេះបើយោងតាមរបាយការណ៍របស់ CNN កាលពីថ្ងៃអង្គារ។

ចំនួន​នៃ​អំពើ​ហិង្សា​នេះ​ មិន​បាន​រីក​រាល​ដាល​ស្មើ​គ្នា​នៅ​ទូទាំង​ប្រទេស​នោះទេ។  កាសែត The Guardian បានរាយការណ៍កាលពីថ្ងៃអង្គារថា “ការបាញ់ប្រហារ ក៏ដូចជាការស្លាប់ និងរបួស ដែលមកជាមួយនោះ ត្រូវបានប្រមូលផ្តុំនៅក្នុងសហគមន៍ ដែលមានប្រាក់ចំណូលទាប ភាគច្រើនជាសហគមន៍ជនជាតិស្បែកខ្មៅ និងឡាទីន នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ញូជឺស៊ី រដ្ឋ Louisiana និងរដ្ឋដទៃទៀត” ។

ប្រភពពី CNN បានបន្ថែមថា រលកនៃអំពើហឹង្សាដែលកំពុងកើនឡើងនេះ កាន់តែពិបាកដោះស្រាយ នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ បានដាក់ចេញនូវអសមភាពទាំងអស់របស់សង្គម៕

ដោយ ឈូក បូរ៉ា

To Top