ព័ត៌មានអន្តរជាតិ

អាមេរិក៖ ផ្ទះជិត ១ ០០០ខ្នង ត្រូវបានបំផ្លាញ និងមនុស្ស៣នាក់បាត់ខ្លួន បន្ទាប់ពីភ្លើងឆេះព្រៃវាយប្រហាររដ្ឋ Colorado

បរទេស៖ ភ្លើងឆេះព្រៃដែលបំផ្លិចបំផ្លាញ ដោយខ្យល់បក់ខ្លាំង បានចាប់ផ្តើមនៅ Boulder County រដ្ឋ Colorado សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣០ ខែធ្នូ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា មនុស្សបីនាក់ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន និងអាចស្លាប់ បន្ទាប់ពីភ្លើងឆេះព្រៃបានវាយប្រហារទីក្រុង Boulder County រដ្ឋ Colorado ។ អ្វីដែលអាក្រក់បំផុតនោះគឺ ផ្នែកពន្លត់អគ្គីភ័យ Marshall Fire បានហៅថាជាភ្លើងដ៏សាហាវបំផុតក្នុងប្រវត្តិសាស្រ្តនៃរដ្ឋ Colorado ដោយបានបំផ្លាញផ្ទៃដីជាង ៦ពាន់ហិចតានៅក្នុង ឬនៅជាប់នឹងសហគមន៍ជាយក្រុងដែលស្តុកស្តម ដែលប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមលើសពី ១០០ ០០០ ដុល្លារក្នុងមួយឆ្នាំ។

សុនខ Cadaver នឹងត្រូវបានប្រើដើម្បីស្វែងរកអ្នកបាត់ខ្លួន។ នេះបើយោងតាម Boulder County Sheriff Joe Pelle ។

ផ្ទាំងពាណិជ្ជកម្ម

លោក Pelle បាននិយាយថា “សំណង់ដែលមានមនុស្សរស់នៅនឹងត្រូវបានបំផ្លាញទាំងស្រុង និងគ្របដណ្តប់ដោយព្រិលប្រហែល ៨ អ៊ីញនៅពេលនេះ” ដោយបន្ថែមថាភ្លើងឆេះព្រៃបានបំផ្លាញផ្ទះចំនួន ៩៩១ ខ្នង។

ផ្ទះភាគច្រើនដែលត្រូវបានបំផ្លាញគឺនៅក្នុងទីក្រុង Louisville។ អគ្គិភ័យនេះក៏បានប៉ះពាល់ដល់លំនៅឋានក្នុងក្រុង Superior និងតំបន់ជុំវិញផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×